ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១និង០០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវលេខ ៤៦៤ ក្នុងសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន ០១គ្រឿង មានគ្នា ចំនួន ០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញនឹង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចម្តុំផ្សារទួលសង្កែ នឹងបន្តប្រដេញបាន ០១នាក់ទៀត នៅចំនុចផ្លូវលេខ ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ២នាក់ រួមមាន៖ ទី១- ឈ្មោះ ហៃ ម៉េងឡាយ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះម្តុំឈូកវ៉ាទី១ និង ទី២- ឈ្មោះ គង់ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវមិនចាំ ម្តុំថ្នល់រទេះភ្លេីង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សម្ភារៈដកហូតមាន៖ ម៉ូតូស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IO-2449(របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក IPhone 13 Pro Max។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ ដោយឡែក ទូរសព្ទបានប្រគល់ជូនជនរងគ្រោះវិញ៕