ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ត្រូវបាននគរបាលស្រុកពញាឮធ្វើការឃាត់ខ្លួន ករណីឆបោក បន្ទាប់ពីជនសង្ស័យប្រុសស្រី៥នាក់ខាងលើនេះ បានរៀបផែនការ ឱ្យជនរងគ្រោះទិញលោហ:ធាតុក្លែងក្លាយ ពីបក្សពួករបស់ខ្លួន ដោយឱ្យជនរងគ្រោះកក់ប្រាក់មុនក្នុងតម្លៃ៣ម៉ឺនដុល្លារ។ ករណី ឆបោក បានកើតឡើងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៩និង៤៥នាទីចំណុចរមណីយដ្ឋានភូមិ៥១ ភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា អុក ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិ ស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ចំណែកជនសង្ស័យមានចំនួន០៥នាក់ ស្រី០១នាក់(ឃាត់ខ្លួន)
១-ឈ្មោះ រាជ្យ សុរក័ផាន់ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយកក្រុមហ៊ុននគរហ្គោលត្រេឌីង មានទីលំនៅភូមិ ថ្មសែតប ឃុំ បាហាល ក្រុង ព្រះវិហារ ខេត្ត ព្រះវិហារ ២-ឈ្មោះ ហ៊ាង អេង ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គួកជេដី មានទីលំនៅភូមិ កសិករ ឃុំ អង្គរធំ ស្រុកសៀមរាប ខេត្តសៀមរាប
៣-ឈ្មោះ រ៉ានី វីរៈ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រាជការ ទីលំនៅភូមិ ៩ សង្កាត់ បឹងរាំង ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ៤-ឈ្មោះ ហេង សិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះទីលំនៅភូមិក្បាលកោះទាវ ឃុំសំពៅពូន ស្រុក កោះធំ ខេត្តកណ្តាល និង៥-ឈ្មោះ ង៉ែត សុខុម ភេទ ប្រុស អាយុ៦៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ ត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។
វត្ថុតាងចាប់យក៖ ម៉ាស៊ីនរាប់លុយចំនួន ០២គ្រឿង ១-ម៉ាក Lion CAM 7800W ពណ៌ ខ្មៅ ០១គ្រឿង ២-ម៉ាក Bill counter ពណ៌ខ្មៅ ម៉ាស៊ីនចេញវិក័យបត្រ ប្រាក់ ០១គ្រឿង ،ទូរស័ព្ទចំនួន ០៥គ្រឿង ១- ម៉ាក OPPO ០២គ្រឿង ២- ម៉ាក Realme ០១គ្រឿង ៣-Nokia អិនចុចពិល ០១គ្រឿង ៤- ម៉ាក TECNO SPARK ០១គ្រឿង
មធ្យោបាយ៖ ១-រថយន្តម៉ាក Lexus RX300 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2J-4447 ២-រថយន្តម៉ាក Ford ពណ៌ ស ផលិតឆ្នាំ២០០៦ ពាក់ផ្លាកលេខ រដ្ឋ 01-7215 (របស់ឈ្មោះ រ៉ានី វីរៈ)។
ប្រភពដដែលបន្តថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៣ ជនសង្ស័យឈ្មោះ រាជ្យ សុរក័ផាន់ បានជិះរថយន្តម៉ាក Lexus RX300 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2J-4447 ជាមួយជនសង្ស័យឈ្មោះ ង៉ែត សុខុម និងជនសង្ស័យឈ្មោះ ហេង សិទ្ធ រួមនិងបក្សពួកខាងលើ បាននាំគ្នាមករមណីយដ្ឋានភូមិ៥១ ដើម្បីជួបជាមួយជនរងគ្រោះឈ្មោះ ជា អុក ក្នុងពេលនោះជនសង្ស័យឈ្មោះ រាជ្យ សុរក័ផាន់ បាននិយាយប្រាប់ជនរងគ្រោះថា៖ ខ្លួនជាអ្នកស្គាល់ និងជាអ្នកទំនាក់ទំនងទិញរបស់វត្ថុអច្ឆរិយៈ បន្ទាប់មកជនសង្ស័យឈ្មោះ ហ៊ាង អេង ភេទស្រី និងបក្សពួក បាននិយាយលួងលោមបញ្ចុះបញ្ចូលជនរងគ្រោះឈ្មោះ ជា អុក បើសិនជាមានវត្ថុអច្ឆរិយៈ ឈ្មោះ រាជ្យ សុរក័ផាន់ គឺជាអ្នកស្គាល់ទំនាក់ទំនងទិញ ក្នុង០១ខាំតំលៃ១,០០០,០០០ដុល្លារ (មួយលានដុល្លារអាមេរិក) ហើយជនសង្ស័យឈ្មោះ ហ៊ាង អេង បាននិយាយបន្ថែមទៀតថា៖ រូបខ្លួនមានវត្ថុអច្ឆរិយលោហៈធាតុស៊ីរុំសេវរូបគោ(សំរិទ្ធ) បើចង់មើលទាល់តែមានប្រាក់កក់មុន ចំនួន៣០.០០០ដុល្លារ (បីម៉ឺនដុល្លារអាមេរិក) និងបានបង្ហាញរូបភាពប្លង់ដីមួយសន្លឹក ក្នុងទូរស័ព្ទដៃយកបង្ហាញជនរងគ្រោះឈ្មោះ ជា អុក ដើម្បីមានភាពជឿជាក់ និងយកប្លង់ខាងលើមកបញ្ចាំ ប៉ុន្តែប្លង់ដីនោះពុំមានទីតាំងដីច្បាស់លាស់ទេ បន្ទាប់មកទៀតជនសង្ស័យឈ្មោះ រ៉ានី វីរៈ បានធ្វើឯកសារ កិច្ចសន្យាផ្តល់ប្រាក់កម្រៃជើងសារ ទិញលក់ លោហៈធាតុស៊ីរំសេវ ហៅថា(សំរិទ្ធ) រវាងឈ្មោះ ហ៊ាង អេង និងឈ្មោះ ជា អុក និងបាននាំគ្នា សម្រាកនៅផ្ទះសំណាក់ក្នុងរមណីយដ្ឋានភូមិ៥១ ចំនួន០១យប់ ។ លុះដល់ថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ ហួត ប៉ុននី ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាកូនរបស់ជនរងគ្រោះឈ្មោះ ជា អុក ដោយមានការសង្ស័យបក្សពួកខាងលើជាជនឆបោក បានតេទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទំនប់ធំ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ពេលសមត្ថកិច្ចទៅដល់ជនសង្ស័យឈ្មោះ ហេង សិទ្ធ បានយកឯកសារមួយចំនួន ដុតចោលក្នុងបន្ទប់ទឹកផ្ទះសំណាក់ រមណីយដ្ឋានភូមិ៥១ ក្រោយមកបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៥នាក់ ស្រី០១នាក់ និងដកហូតមធ្យោបាយខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ
-នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៥នាក់ខាងលើ បានឆ្លើយសារភាពថា៖ ចំពោះលោហៈធាតុ (សំរិទ្ធ) ដែលពួកខ្លួន បាននិយាយប្រាប់ជនរងគ្រោះពីរឿងលក់ទិញនោះ គឺ មិនមានទេ មូលហេតុ ដែលពួកខ្លួន និយាយដូច្នេះ គឺ ពួកខ្លួន មានចេតនា ចង់ភូតកុហកជនរងគ្រោះ តែប៉ុណ្ណោះនោះទេ ។ ចំពោះម៉ាស៊ីនរាប់លុយគឺ រូបខ្លួន យករបស់កូនដើម្បីបង្ហាញជនរងគ្រោះឱ្យជឿទុកចិត្ត ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី ៕