ភ្នំពេញ៖ នៅវេលាម៉ោង ០៦និង២០នាទីល្ងាច ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចំណុចផ្ទះលេខ ១៩ ជាន់ទី០១ ផ្លូវ ១៨២ ភូមិ០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អ៊ុក សូផាត អាយុ ៦៩ ឆាំ្ន ភេទប្រុស មុខរបរ មន្ត្រីចូលនិវត្តន៍។ ចំពោះមូលហេតុនៃការឆាបឆេះបណ្តាលមកពីសមាជិកក្នុងគ្រួសារមានសតិមិនគ្រប់លក្ខណដុតសំលៀកបំពាក់ក្នុងបន្ទប់ទើបបង្កជាអគិ្គភ័យតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា លំនៅដ្ឋានដែលត្រូវអគ្គិភ័យឆាបឆេះ ជាប្រភេទសំណង់ ថ្មបេតុងទំហំ ០៣ម៉ែត្រx០៤ម៉ែត្រ ខូចខាតសម្ភារៈ ឆេះបន្ទប់ដាក់សំភារៈជាន់ទី០១ ទំហំ០៣ម៉ែត្រx០៤ម៉ែត្រ ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
ក្នុងហេតុការណ៍នេះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០២ រថយន្ត ស្មើរនឹង ០៨ ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០១ រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតយការណ៍នោះដែរ មិនបណ្តាលឲ្យរីករាយដាលដល់ផ្ទះជិតខាង ឬមានមនុស្សរងរបួសឡើយ៕