2024-01-11 15:29
247

ភ្នំពេញ៖     ពិតជារឿងគួរឱ្យហួសចិត្តបំផុត មានបុរសម្នាក់ បានយកដុំថ្មវាយក្បាខ្លូនឯង រួចប្រឌិតសភាពការណ៍ ភូតកុហក់សមត្ថកិច្ចនគរបាល ដោយអះអាងថា ខ្លួនត្រូវក្រុមចោរធ្វើសកម្មភាពស្ទាក់វាយ និងប្លន់យកម៉ូតូ CPX មួយគ្រឿង ម្តុំបរិវេនបឹងកក់ ក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈពេលកំពុងជិះឌុបកូនស្រី អាយុជាង ១ខួប បង្កឱ្យមានការភ្ញាក់ផ្អើលក្រុមអ្នកសារព័ត៌មាន Live ពេលយប់ និងសមត្ថកិច្ចមួយក្រុងភ្នំពេញ ចេញប្រតិបត្តិការរពេញមួយយប់ទល់ភ្លឺ មិនបានដេកពួន ដើម្បីស្វែងរកមុខសញ្ញាជន។

ក្រោយពីប្រតិបត្តិការពេញមួយគ្មានទទួលទ្ធផលអ្វីជាផ្លែផ្ការ សមត្ថកិច្ចបានហៅបរុសដែលអះអាងថា ជាជនរងគ្រោះរងគ្រោះដើម្បីធ្វើកំណត់ហេតុសាកសួរបំភ្លឺជុំវិញករណីនេះ ទើបដឹកច្បាស់ថា ជារឿងប្រឌិតភូតកុហក់សមត្ថកិច្ចការពិតមិនមានករណីប្លន់ឡើយ គឺគាត់យកម៉ូតូទៅផ្ញើរគេរួចយកដុំថ្មវាយក្បាលខ្លួនឯងឱ្យបែករួចបំបោងសភាពការណ៍បំពុលសង្គមប៉ុណ្ណោះ។

ប្រភពព័ត៌មាន បានឱ្យដឹងថា វេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃពុឌ ទី១០ ខែមករា ឆ្នាំ២០២៤ មានបុរសម្នាក់ ឈ្មោះ លី រ៉ូហ្សា អាយុ ៣២ឆ្នាំ បានអះអាងថា ខ្លួនត្រូវក្រុមចោរស្ទាក់វាយ និងប្លន់យកម៉ូតូ ម៉ាក Honda CPX ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JW-4567 ពេលកំពុងធ្វើដំណើរ ដឹកកូនស្រីអាយុជាង ១ខួប តាមបណ្តោយផ្លូវបឹងកក់ (ជិតរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ) ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ អ្នកសារព័ត៌មានពេលយប់ ជាពិសេស សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ និងស្នងការដ្ឋានរាជធានីភ្នំពេញ ចេញប្រតិបត្តិការតាមប្រមាញស្វែងរកភិនភាគមុខសញ្ញាជនសង្ស័យពេញមួយយប់ទល់ភ្លឺ។ 

ប្រភពព័ត៌មានបានបន្តទៀតថា ដោយប្រតិបត្តិការពេញមួយយប់រកមិនឃើញមុខសញ្ញាជនសង្ស័យទើបនៅព្រឹកថ្ងៃទី១១ ខែមករានេះ សមត្ថកិច្ចជំនាញស្រាវជ្រាវ និងសាកសួរបំភ្លឺបុរសឈ្មោះ លី រ៉ូហ្សា ដែលអះអាងថា ត្រូវចោរប្លន់យកម៉ូតូនោះ ក៏ដឹងការពិត គឺជារឿងប្រឌិត ដើម្បីបំបោងសភាពការណ៍ប៉ុណ្ណោះ គ្មានករណីអំពើប្លន់យកម៉ូតូនោះទេ ដោយម៉ូតូរបស់គាត់យកទៅផ្ញើក្នុងសណ្ឋាគារភ្នំពេញ។

ជុំវិញករណីខាងលើនេះដែរ  ក្រោយពីស្រាវជ្រាវដឹកការពិតម្នាក់ៗសំដែងការហួសចិត្តយ៉ាងខ្លាំង ព្រោះសមត្ថកិច្ចមួយរាជធានីភ្នំពេញ បានចេញប្រតិបត្តិការពេញមួយយប់អត់បានសម្រាកទីបំផុតវារឿងប្រឌិតសភាពការណ៍បំពុលសង្គមទៅវិញ។ 

សូមជម្រាបថា មុនពេញកើតហេតុ ជនរងគ្រោះម្នាក់ បានអះអាងប្រាប់សមត្ថកិច្ចថាៈ «ខណៈពេលរូបគាត់ កំពុងបើកម៉ូតូឌុបកូនស្រីដើរកម្សាន្តលេងក្នុងបរិវេនបឹងកក់ លុះជិតដល់ចំណុច រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្រាប់តែមានក្រុមជនសង្ស័យជិះម៉ូតូ ចំនួន ០២គ្រឿង ម៉ាក ADV និង ម៉ូតូ Honda C125 មកជិតហើយគារគាត់រួចធ្វើសកម្មភាពស្ទាក់វាយក្បាលពីក្រោយរួចប្លន់យកម៉ូតូ ព្រមទាំងទូរសព្ទដៃមួយគ្រឿងបានសម្រេច និងរត់គេចខ្លួនបាត់ ស្រមោល»។ ក្រោយទទួលបានព័ត៌មាននេះ ផ្អើលអស់អ្នកសារព័ត៌មាន Live ពេលយប់ នាំគ្នាទៅ Live ផ្ទាល់ធ្វើអត្ថាធិប្បាយអំពីការករណីខាងលើនេះ ព្រោងព្រាតផ្អើលអស់សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកអន្តរាគមន៍ និងប្រតិបត្តិការស្រាវជ្រាវស្វែងរកមុខជនសង្ស័យពេញមួយយប់តែម្តង។

បច្ចុប្បន្ន ក្រោយពីស្រាវជ្រាវដឹកការពិតច្បាស់លាស់ថា ករណីខាងលើដែលបុរសឈ្មោះ លី រ៉ូហ្សា អះអាងថាត្រូវចោរប្លន់ជារឿងមិនពិត សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ព្រមទាំងយកម៉ូតូពីកន្លែងផ្ញើរប្រគល់ឱ្យវិញផងដែរ៕