ភ្នំពេញ៖ ប្តី-ប្រពន្ធ ០២នាក់ ប្រើប្រាស់សារធាតុញៀន រួចថតបង្ហោះវិដេអូនៅលើបណ្ដាញសង្គម ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនប្រពន្ធអបរំ ណែនាំ និងធ្វើកិច្ចសន្យាឲ្យឡប់ទៅផ្ទះវិញ ព្រោះកូនតូចគ្មានអ្នកចិញ្ចឹម និងប្តីត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
តាមប្រភពព័ត៌មាន ពីនគរបាលបានឲ្យដឹងថា ២នាក់ ប្តី-ប្រពន្ធដែលនាំគ្នាជក់គ្រឿងញៀន រួចថតវីដេអូបង្ហោះលើបណ្តាញសង្គម ត្រូវបានចាប់ខ្លួន ក្រោយការបង្ហោះវីដេអូ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៩យប់ មកសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។
ការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ប្តី-ប្រពន្ធដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងខណ្ឌចំការមន ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនស្ត្រីម្នាក់ និងប្តីដែលបង្ហោះវិដេអូនេះយកមកអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ស្ត្រីដែលប្រើប្រាស់សារធាតុញៀនក្នុងវីដេអូ ត្រូវបានសមត្ថកិច្ចបានអប់រំ ធ្វើកិច្ចសន្យា ហើយអនុញ្ញាតឱ្យបន្សាបសារធាតុញៀន និងកែប្រែនៅមូលដ្ឋានដោយយោងទៅលើមានកូនតូចអត់មានអ្នកចិញ្ចឹម។
ចំណែកបុរសជាប្តីឈ្មោះ រស់ សេរីវ៉ាន់និល ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ B១៥ ផ្លូវលេខ ៤៥៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន សមត្ថកិច្ចបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ពីបទសម្រួលឱ្យមានការប្រើប្រាស់សារធាតុញៀន និងបង្កហិង្សា៕