ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូនលោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅកាន់តលាការរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ ប៉ន្តែចំពោះលទ្ធផលយ៉ាងនោះមិនទាន់មានការបញ្ជាក់ឡើយ។
សូមជម្រាបថា លោក ខេង យ័ន ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាច្រើន។
សូមរំឭកថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងដោយសារកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយបានចុះឃាត់ខ្លួន លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែបម្នាក់ទៀត បន្ទាប់ពីចប់កិច្ចប្រជុំនៅវេលាម៉ោងជាង ១១ព្រឹក នៅសាលាក្រុងកែប និងមកស្តាប់ចម្លើយនៅអង្គភាពប្រឆាំងអំពើពុករលួយ៕
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបងរាជធានីភ្នំពេញ បានបញ្ជក់ថា «សំណុំរឿងខាងលេីបានមកដល់អយ្យការអមសាលាដំបូងហេីយនៅពេលនេះ តំណាងអយ្យការកំពុងអនុវត្តនីតិវិធីក្នុងការស៊េីបអង្កេត និងស្តាប់ចម្លេីយ»។ លោកបន្ថែមថា លោកនឹងជូនដំណឹងបន្ថែមទៀត នៅពេលដែលតំណាងអយ្យការមានចំណាត់ការចុងក្រោយ»៕