(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនខេត្តកំពង់ធំ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
លោកថ្លែងថា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានខិតខំបំពេញការងារឱ្យស្របទៅតាមសសរស្ដម្ភទាំង៩ របស់ ស.ស.យ.ក និងស្របទៅតាមផែនការយុទ្ធសាស្ត្រដែលគណៈកម្មាធិការ កណ្តាល ស.ស .យ.ក. បានដាក់ចេញ។
លោកបញ្ជាក់ថា របាយការណ៍លទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីភាពខិតខំប្រឹងប្រែង ការលះបង់ទាំងសម្ភារ និងថវិការបស់បងប្អូនមហាគ្រួសារ ស.ស.យ.ក. ខេត្តកំពង់ធំ ក្នុងគោលដៅតែមួយ គឺយុវជនដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។
ជាចុងបញ្ចប់លោក ជា វ៉ាន់ចាន់ សូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខំប្រឹងប្រែងកន្លងមករបស់បងប្អូនក្រុមគ្រួសារ ស.ស.យ.ក. ខេត្តកំពង់ធំ ដែលតែងមានមនសិការស្នេហាជាតិមាតុភូមិ និងលះបង់អស់កម្លាំងកាយចិត្តធ្វើការងារដោយស្ម័គ្រចិត្តនេះ។
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ មានសមាជិកសរុបចំនួន ២២៣៥នាក់ (ស្រី៥៧៧នាក់) ដោយមានសមាសភាពគណៈកម្មាធិការគ្រប់ក្រុង/ស្រុកទាំង៩ និងគ្រប់ឃុំ/ សង្កាត់ទាំង៨១ ហើយបានបង្កើតក្រុមការងារ ស.ស.យ.ក នៅតាមគ្រឹះស្ថានសិក្សាចំនួន៤ និងក្រុមការងារ ស.ស.យ.ក តាមមន្ទីរជុំវិញខេត្តចំនួន២៨៕