2024-01-15 14:32
239

ភ្នំពេញ៖      ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ចំណុចលើផ្លូវ ៩២ កែងផ្លូវ ភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

  ពិតជារឿងគួរហួសចិត្តបំផុត ដែលជនសង្ស័យម្នាក់ បានលើកយកម៉ូតូ Scoopy មួយគ្រឿង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុករះម៉ូតូ ០២គ្រឿង បណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់ និងរបួសម្នាក់គេចបាត់ពីកន្លែងកើតហើត។ 

 ករណីខាងលើនេះ បង្កឡើងដោយវរថយន្ត ម៉ាក TOYOTA TACOMA ពាក់ផ្លាកលេខខេមរភូមិន្ទ ០២ ២-០០៣៥ បើកដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រជោគជាំ និងប្រើប្រាស់ល្បឿនលឿនបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈពេលនោះ មានជនខិលខួចឆ្លៀតឱកាសលើកយកម៉ូតូជនរងគ្រោះម៉ាក Scoopy មួយគ្រឿងជិះយកទៅបាត់តែម្តង។ 

 របាយការណ៍ប៉ូលិស បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រស់ កុសល ភេទប្រុស អាយុ ២៧ឆ្នាំ មុខរប រអ្នករត់តុការ ស្នាក់នៅស្រុកស្អាងខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុង Scoopy ពណ៌ស មិនចាំស្លាកលេខត្រូវជនសង្ស័យលួចទៅបាត់ពីកន្លែងគ្រោះថ្នាក់។ 

 សាក្សីនិយាយថា មុនកើតហេតុ មានម៉ូតូ ចំនូន ០២គ្រឿង ម៉ាក Scoopy មិនចាំផ្លាកលេខ និងម៉ាក ហុងដា BEAT ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AS-0435 ជិះស្របគ្នាតាមបណ្តោយផ្លូវលេខ ៩២ ក្នុងទិសដៅពីកើតមកលិចលុះមកដល់ចំណុចកើតហេតុកែងនឹងផ្លូវភ្នំពេញហាណូយ ឃើញមានរថយន្តមួយគ្រឿង ម៉ាក TOYOTA TACOMA ពណ៌សពាក់ផ្លាកលេខ ខេមរភូមិន្ទ បើកតាមបណ្តោយផ្លូវលេខ ៩២ មកពីក្រោយស្របទិសគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានភាពស្រវឹងជោក មកបុករះពីក្រោយម៉ូតូទាំង ០២គ្រឿង ពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ និងបានព្យាយាមបើករត់រហូតថល់ផ្លូវបេតុង ឱកាសខ្ញុំ ត្រូវសមត្ថកិច្ចតាមឃាត់បានទាំរថយន្ត និងអ្នកបើករថយន្តយកទៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មីសួរនាំបន្ត និងទុក្ខប្រគល់ឲ្យសមត្ថកិច្ចជំនាញ។ 

 ក្រោយពេលកើតហេតុជំនាញចរាចរណ៍ខណ្ឌសែនសុខ បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុ សហការជាមួយមន្ត្រីជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីមកវាស់វែង និងធ្វើកំណត់ហេតុយកវត្ថុតាងទៅរក្សារទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕