ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តឡិចស៊ីស RX.330 បុកស្ត្រីម្នាក់គាបជាប់ក្រោមរថយន្តហើយបន្តទៅបុករះម៉ូតូ២គ្រឿងទៀតកាលពីយប់វេលាម៉ោង១ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
នគរបាលបានប្រាប់ថាៈ នៅពេលកើតហេតុមានរថយន្តឡិចសុីសRX.330ពាក់ផ្លាកលេខភ្នំពេញ 2BX.3001បើកបរតាមបណ្តោយផ្លូវបេតុងបានបុកស្ត្រីម្នាក់ជិះម៉ូតូបញ្ច្រាសទិសគ្នាជាមួយរថយន្តបង្កបណ្តាលឱ្យរងរបួសធ្ងន់គាបជាប់ក្រោមរថយន្ត ហើយរថយន្តបង្កបានបន្តបុករះម៉ូតូ២គ្រឿងទៀតបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ ចំណែកជនជាតិចិនខាងលើបានចុះពីលើរថយន្តសង្ស័យស្រវឹងស្រាព្រោះមានភាពច្រងេងច្រងាងផ្អើលអស់អ្នកស្រុក។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ត្រីរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះ ។ នៅកន្លែងកើតហេតុគេឃើញសមត្តកិច្ចជំនាញមកធ្វើការពិនិត្យវាស់វែងហើយបានប្រាប់ថាៈ មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារជនជាតិចិនបើកបរក្នុងស្ថានភាពស្រវឹងបើកបរមិនគោរពច្បាប់ចរាចរណ៍ទើបធ្វើឱ្យមានគ្តោះថ្នាក់កើតឡើងរហូតដល់បុករះម៉ូតូ២គ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
សមត្តកិច្ចជំនាញបានបញ្ជាក់ថា ក្រោយធ្វើការវាស់វែងជនជាតិចិនជាម្ចាស់អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់និងម៉ូតូ៣គ្រឿងដែលរងការខូចខាតត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តតាមច្បាប់៕