(កំពត)៖ នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤នេះ ផ្លូវដែលតភ្ជាប់ពីផ្លូវជាតិលេខ៣៣ ចាប់ពីចំណុចស្ពានក្បាលរមាស ដែលស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ក្បែរសាលាស្រុកទឹកឈូ ឆ្ពោះទៅតំបន់កសិទេសចរណ៍កូនសត្វ ឬទំបន់ប្រទាក់ក្រឡា បានដំណើរការក្រាលកៅស៊ូដែលមានប្រវែងជាង ៦ គីឡូម៉ែត្រ ត្រូវបានស្ថាបនាសម្រេចបានប្រមាណជាង ៨០ ភាគរយហើយ តាមគម្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤នេះ។បើតាមការលើកឡើងឱ្យដឹងថា លោក ឆាំ ជាតិ ម៉ៅការចាក់ផ្លូវបេតុងតភ្ជាប់ជាមួយផ្លូវកៅស៊ូ បានប្រាប់ថាក្រុមហ៊ុនស្ថាបនាផ្លូវកៅស៊ូ ចាប់ពីសាលាស្រុកទឹកឈូ ឆ្ពោះទៅកាន់ទំនប់ប្រទាក់ក្រឡា (តំបន់កសិ-ទេសចរណ៍កូនសត្វ) បានឱ្យដឹងថា ផ្លូវនេះមានប្រវែងជាង ៦គីឡូម៉ែត្រ ពីមុនជាផ្លូវក្រាលគ្រួសក្រហម ហើយពេលនេះត្រូវបានស្ថាបនាជាផ្លូវក្រាលកៅស៊ូវិញ។ ប៉ុន្តែនាបច្ចុប្បន្នក្រុមការងារខាងក្រុមហ៊ុនកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការស្ថាបនា សម្រេចបានប្រមាណជាង ៨០ ភាគរយហើយគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៤ខាងមុខ។
បើតាមការប៉ានស្មាន ផ្លូវនេះអាចស្ថាបនារួចរាល់មុនផែនការនៃគម្រោង ដែលអាចបញ្ចប់ការស្ថាបនារួចរាលក្នុង ឆ្នាំ២០២៤។ ជាប្រជាកសិករដែលរស់នៅតាមបណ្តោយផ្លូវដែលកំពុងស្ថាបនានេះ បានលើកឡើងថា ផ្លូវនេះពីមុនជាផ្លូវក្រាលគ្រួសក្រហមពេលរដូវភ្លៀងធ្លាក់និងមានការលំបាក ក្នុងការធ្វើដំណើ ប៉ុន្តែនាពេលនេះបានស្ថាបនាជាផ្លូវក្រាលកៅស៊ូស្អាតល្អ អាចធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងប្រជាកសិករ និងភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិងាយស្រួលទៅលេងកម្សាន្តនៅតំបន់កសិ-ទេសចរណ៍ទ្រនប់ត្រទាក់ក្រឡាកូនសត្វក្នុងឃុំកូនសត្វស្រុកទឹកឈូខេត្តកំពត។
ចំណែកឯអ្នកមីង សុខ ស្រី ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ បានត្រេកអរយ៉ាងខ្លាំង ពេលឃើញក្រុមហ៊ុនធ្វើផ្លូវក្រាសកៅស៊ូមួយខ្សែនេះស្ថាបនាជិតរួចរាល់នាពេលបច្ចុប្បន្ននេះ។
សម្រាប់ផ្លូវមួយខ្សែនេះសំខាន់ណាស់សល់ពលរដ្ឋទូទៅ ជាពិសេសនោះភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិបានធ្វើដំណើរងាយស្រួលទៅតំបន់រមណីយដ្ឋានផ្សេងៗនៅពេលផ្លូវនេះស្ថាបនាបានរួចរាល់ល្អ ហើយបានទាក់ទាញភ្ញៀវទេសចរទៅលេងកាន់តែច្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងជាបន្ថែមទៀត តាមរយៈការលក់ដូរកសិផលផ្សេងៗ។
ប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតបានបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្នមូលដ្ឋានឃុំទាំងមូលមានការរីកចម្រើនខណៈពេលដែលមានផ្លូវថ្នល់ មានប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង ទៅសាលារៀន ឬមណ្ឌលសុខភាព។
ជាមួយគ្នាចុងក្រោយនេះដែរប្រជាពលរដ្ឋដែលប្រកបមុខរបរការងារដាំដុះបន្លែដំណាំបាននិយាយថាបន្ទាប់ពីមានផ្លូវពួកគាត់ធ្វើអាជីវកម្មនៅក្នុងឃុំកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់សម្រាប់ឆ្នាំនេះផងដែរ។(សឹង រ៉ាត់)