(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានធ្វើពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិក្របីត្រាំ និងភូមិព្រៃរោង ឃុំជង្រុក ស្រុកគងពិសី ចំនួន១៨៣៧ ប័ណ្ណ និងឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ចំនួន១៥៧៤ប័ណ្ណ។
ពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅស្រុកគងពិសី និងលោក ទិត្យ វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ ដោយមានវត្តមានលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រមជាមួយបងប្អូនម្ចាស់ប័ណ្ណ ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងទៅកាន់ប្រពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រម ទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម។ ទន្ទឹមនេះ ការគ្រប់គ្រង និងការធ្វើទំនើបកម្ម នគររូបនីយកម្ម ជាមុំមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដោយបន្តដំណើការកែទម្រង់ដីធ្លី ជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឲ្យបានត្រឹមត្រូវ កាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព។
លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ តាងនាមឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ លើកឡើងថា ក្រុមមន្ត្រីជំនាញ បច្ចេកទេស របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានវាស់វែង និងប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន២ទីតាំងនៅថ្ងៃនេះ ជាក់ស្តែងចំនួន ១៨៣៧ប័ណ្ណ បានចែកនៅភូមិក្របីត្រាំ និងភូមិ ព្រៃរោង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងចំនួន១៥៧៤ប័ណ្ណ ចែកនៅឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ស្របតាមគោលការណ៍ក្រសួងដែនដី លើការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្រោមគម្រោង កម្មវិធី អនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ស្ពឺ៕