ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់អំពីមូលហេតុការចាប់ខ្លួន សកម្មជនគណបក្សភ្លើងទៀន គឺ «ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង» ដោយសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ។
សូមជម្រាបថា លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាបង្គាប់មកកម្លាំងមានសមត្ថកិច្ច៖ ទី១- ឲ្យនាំខ្លួនបុគ្គលឈ្មោះ ខឹម ចាន់វណ្ណៈ ភេទ ប្រុស កើតឆ្នាំ ១៩៧៩ ជនជាតិ ខ្មែរ កើតនៅឃុំ អូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ សាសនាព្រះពុទ្ធ អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ៨៦៨ ក្រុម ១១ ភូមិ ប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ ប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ និងទី២- បញ្ជាឲ្យឈ្មោះ ខឹម ចាន់វណ្ណៈ មកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដើម្បីសាកសួរ ពីដំណើររឿង ក្លែងបន្លំឯកសារនិង ប្រើប្រាស់ឯកសារក្លែង។
នៅថ្ងៃទី១៦ ខែមករា ម្សិលមិញនេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា អំពីករណីឃាត់ខ្លួនឈ្មោះ ខឹម ចាន់វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ជាប្រធានស្តីទី គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ ដូចតទៅ៖
នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ចំនួន ០៣នាក់ ប្តឹងឈ្មោះ ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ ពីបទៈ «ក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ» របស់ពួកគាត់ដើម្បីចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនបម្រុងក្រុមប្រឹក្សា សង្កាត់ផ្សារថ្មីទី៣ របស់គណបក្សភ្លើងទៀន ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈការផ្តល់ភស្តុតាងពីសាមីជនរងគ្រោះទាំង ០៣រូប សមត្ថកិច្ចបានធ្វើកោសល្យវិច័យឃើញថា «ពិតជាស្នាមមេដៃ និងហត្ថលេខាក្លែងបន្លំ»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ បានឲ្យដឹងទៀតថា ផ្អែកតាមលទ្ធផលកោសល្យវិច័យនេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន លេខ ០២៥ អ.យ.ន ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនឈ្មោះ ខឹម ចាន់វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បញ្ជូនទៅតុលាការតាមនីតិវិធី នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
ចំពោះការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាម កំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទ ប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន ដែលបានចុះផ្សាយ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ផងដែរ៕