ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះស្ពានជ្រោយចង្វាហាក់បី ដូចជាពេញនិយមដល់ហើយសំរាប់អ្នកមានវិបាត ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នៅលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បុរសម្នាក់បានជិះម៉ូតូឡើងស្ពានជ្រោយចង្វា រួចឡើងលើបង្កាន់ដៃស្ពានលោតទឹកតែម្តង បន្ទាប់ពីតាមសុំត្រូវគ្នាជាមួយប្រពន្ធ តែប្រពន្ធមិនព្រម។
យោងតាមប្រភពព័ត៌មានពីបុរសដែលមានវិបត្តិខាងលើបានរៀបរាប់ពីមូលហេតុនៃការលោតទឹករបស់ខ្លួនថា មុនពេលកើតហេតុ គាត់បានឌុបកូនរបស់គាត់ទៅសុំប្រពន្ធត្រូវគ្នាវិញបន្ទាប់ពីមានការឈ្លោះប្រកែកគ្នា តែប្រពន្ធរបស់គាត់ មិនព្រមត្រូវគ្នាវិញនោះទេ ទើបគាត់មានការអន់ចិត្តជាខ្លាំងគិតអ្វីមិនចេញក៏មកលោតទឹកតែម្តង។
បុរសរងគ្រោះបានបន្ថែមថា បន្ទាប់ពីទទួលការបដិសេធពីប្រពន្ធ គាត់បានឌុបកូនទៅព្រៃវែងដើម្បីផ្ញើកូនអោយនៅជាមួយលោកយាយមើលថែជំនួសវិញ។ ផ្ញើកូននឹងលោកយាយរួច គាត់បានជិះមកភ្នំពេញវិញ រួចឈប់ម៉ូតូកណ្តាលស្ពានក្បែរបង្កាន់ដៃ ហើយចុះពីលើម៉ូតូ ធ្វើសកម្មភាពលោតទឹកតែម្តង បានបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើយ៉ាងខ្លាំង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឱ្យបុរសរូបនោះអង្គុយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វាសិន បន្ទាប់ពីលោតទឹកបានសម្រេច តែចេះហែលទឹក រួចហែលមកច្រាំងវិញដោយខ្លួនឯង។
សមត្ថកិច្ចបានធ្វើការសាកសួរ ទើបបុរសខាងលើរៀបរាប់ដូច្នោះ បន្ទាប់ពីដឹងសាច់រឿងអស់ហើយ សមត្ថកិច្ចក៏បានធ្វើការណែនាំបុរសខាងលើ រួចរង់ចាំឱ្យគាត់បន្ធូរស្មារតីសិន ទើបអនុញ្ញាតអោយគាត់ទៅផ្ទះវិញ៕