ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃដែល MSJ TV ទទួលបាននៅព្រឹកថ្ងៃទី១៨ មករា ២០២៤ នេះបានឲ្យដឹងថា ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញនូវសេចក្តីប្រកាស លុបឈ្មោះមន្ត្រីពន្ធនាគារចំនួន៥រូប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដោយមូលហេតុប្រើប្រាស់គ្រឿងញៀន។
មន្ត្រីពន្ធនាគារដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌទាំង៥រូបនេះ រួមមាន៖
ទី១៖ លោកវរអគ្គានុរក្សថ្នាក់លេខ២ ផុន វណ្ណៈ អត្តលេខ០៣៣៥ អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១
ទី២៖ លោកវរអគ្គានុរក្សថ្នាក់លេខ៣ ហូ សុជាតិ អត្តលេខ០៣៥១ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី១
ទី៣៖ លោកវរអគ្គានុរក្សថ្នាក់លេខ៣ គង់ ដារ៉ា អត្តលេខ២០០៤ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល
ទី៤៖ លោកអនុរក្សថ្នាក់លេខ២ កេង ស៉ីឌុន អត្តលេខ៣០០៩ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល
ទី៥៖ លោកអនុរក្សថ្នាក់លេខ៣ ខ្ចៅ សិរីរ័ត្ន អត្តលេខ៣០៦៣ មន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ
សូមបញ្ជាក់ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការកំណែទម្រង់លើគ្រប់វិស័យ ជាពិសេស ការអនុវត្តអភិក្រមទី៥ គឺ «វះកាត់» ចំពោះមន្ត្រីអសកម្ម និងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍រដ្ឋ និងប្រជាពលរដ្ឋ ក្នុងនោះ ក្រសួងមហាផ្ទៃកំពុងអនុវត្តអភិក្រមទី៥ ដោយបណ្តេញចេញមន្ត្រីចាប់ថ្នាក់ឧត្តមសេនីយ៍រហូតមន្ត្រីជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការ «វះកាត់» សាច់ស្អុយនេះតែម្តង៕