2024-01-19 11:58
260

ភ្នំពេញ៖ យោងតាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាស នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះថា នៅតាមតំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាបភាគភូមិភាគឦសាន ជាពិសេស ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិងហារ និងឧត្តមានជ័យ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី ១៦-១៩°C ដូច្នេះសូមប្រជាពលរដ្ឋរស់នៅតាមតំបន់ខាងលើសូមមេត្តាប្រុងប្រយ័ត្នចំពោះសុខភាព។

សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសរបស់ ក្រសួងធនធានទឹក និងឧតុនិម នៅថ្ងៃទី១៩ មករា នេះ បានបញ្ជាក់ថា «ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៩°C នៅតាមជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាពិសេសខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ»។

ក្រសួងធនធានទឹក បានប្រកាសថា អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ទទួលរងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន នៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដូចខាងក្រោម៖
១- តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមាពី ២១-២៣°C និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ១-៣ម៉ែត្រវិនាទី។
២- តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមាពី ១៦-២៣°C សីតុណ្ហភាពអតិបរមាពី ៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ វិនាទី ខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី ១៦-១៩°C។

៣- តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់ មកពីទិសឦសានក្នុងល្បឿនពី ១-៣ម៉ែត្រ វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឲ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕