ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំអនុវត្តវិធានការក្ដៅចំពោះម្ចាស់រថយន្តធុនធំដែលបេីកចូលក្នុងក្រុងបាត់ដំបង និងបានឃាត់រថយន្តមួយចំនួនយកមកកាន់ស្នងការដ្ឋាន ដេីម្បីចាត់ការតាមជំនាញច្បាប់ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។
សូមជម្រាបជូនថា យោងលិខិតជូនដំណឹងលេខ១៣៧២/២២ចុះថ្ងៃទី០២ខែឧសភាឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង ស្តីពីការបញ្ឈប់ រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុងបាត់ដំបងនិងផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ដែលបញ្ហានេះសមត្ថកិច្ចនគរបាលត្រូវចាត់វិធានការស្របតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ហេីយការអនុវត្តនេះគឺធ្វេីទាំងពេលយប់នឹងពេលថ្ងៃតែម្តងចាប់ពីពេលនេះតទៅ។
ដោយឡែកនាពេលរាត្រី កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះល្បាតចល័តត្រួតពិនិត្យបទល្មេីសចរាចរណ៍ផ្លូវគោក អាវុធគ្រឿងផ្ទុះ ការបើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងគ្រឿងស្រវឹងក្នុងភូមិសាស្រ្តគោលដៅសំខាន់ៗនៅទូទាំងខេត្ត សំដៅបង្ការ ទប់ស្កាត់និងបង្រ្កាបនូវរាល់បទល្មើសទាក់ទងនឹងសកម្មភាពខាងលើ ហើយបញ្ហានេះទាមទារឱ្យមានការយោគយល់ចំពោះអ្នកធ្វើដំណើរតាមដងផ្លូវ នៅពេលមានការស្នើសុំត្រួតពិនិត្យពីសមត្ថកិច្ច និងទាមទារនូវការចូលរួម ពីមហាជនផងដែរ ដើម្បីឱ្យការបំពេញភារកិច្ចរបស់មន្រ្តីនគរបាលប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណង រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋាន ទាំងការងារចរាចរណ៍ផ្លូវគោក ការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿង ញៀនគ្រប់ប្រភេទ បញ្ហាអាវុធ គ្រឿងផ្ទុះគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង ដែលតែងកើតមាននៅតាមមូលដ្ឋាន នាពេលកន្លងមក។
គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោស្នងការ តែងតែធ្វេីការរំលឹកដាស់តឿនណែនាំដល់កងកម្លាំងនគរបាលទាំងអស់ត្រូវគោរពឱ្យបានដាច់ខាតនូវវិន័យលេខ០០៦របស់កងកម្លាំងនគរបាលជាតិ ហេីយកងកម្លាំងនគរបាលទាំងអស់ មិនត្រូវមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀននោះទេ ក្នុងករណីមានមន្រ្តីណាមួយហ៊ានពាក់ព័ន្ធនឹងបញ្ហានេះ នោះគឺមន្រ្តីនគរបាលរូបនោះត្រូវប្រឈមនឹងការបញ្ចេញឱ្យផុតពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងមានទោសទៅតាមផ្លូវច្បាប់ទៅតាមទិដ្ឋភាពជាក់ស្តែងផងដែរ៕