ខេត្ត ស្វាយរៀង: ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៏ថា ក្រមសីលធម៌ និងវិជ្ជាជីវៈមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន ព្រោះវិជ្ជាជីវៈប្រៀបដូចជាចំណេះដឹងឬទ្រព្យសម្បត្តិរបស់ខ្លួន។ ឯកឧត្តមបានថ្លែងបែបនេះនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើអត្ថាធិប្បាយព័ត៌មាន និងរបៀបចាប់សរសេរព័ត៌មាន ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកចុះ ជួយសម្របសម្រួលការងារមន្ទីរព័ត៌មានខេត្តស្វាយរៀងនិងលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត នៅសាល ប្រជុំមន្ទីរព័ត៌មានខេត្តស្វាយរៀង។
ឯកឧត្តមបណ្ឌិត ឆាយ សុផល បានសង្កត់ធ្ងន់ថា ការបើកវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានយល់ដឹងបន្ថែមពីក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានប្រកបដោយផ្លែផ្កា ហើយគណៈកម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការក្រសួងព័ត៌មាន នឹងបន្តខិតខំប្រឹងប្រែងបង្កើតកម្មវិធីវគ្គបណ្តុះបណ្តាល ក៏ដូចជាសិក្ខាសាលាផ្សេងៗជាបន្តបន្ទាប់ដែលជាផលប្រយោជន៍ដល់ការបង្កើនសមត្ថភាពវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌ ដល់អ្នកសារព័ត៌មាន ក្នុងគោលដៅលើលើកស្ទួយ វិស័យព័ត៌មាននៅកម្ពុជា។ ទន្ទឹមនិងនោះឯកឧត្តម ក៏បានស្នើសុំអោយបងប្អូនអ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀង ត្រូវចេះស្រលាញ់និងសាមគ្គីគ្នា ទៅវិញទៅមក ទោះបីជានៅអង្គភាពផ្សេងពីគ្នា ក៏ដោយ ដើម្បីកុំអោយមហាជនទូទៅ ធ្វើការរិះគន់។
នៅក្នុងពិធីនោះដែរឯកឧត្តមបណ្ឌិត ឆាយ សុផលក៏បាននាំយកនូវអាវ ដែលជា អំណោយរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងសៀវភៅប្រវត្តិសាស្រ្ត (នាយករដ្ឋមន្រ្តី ៣៧រូប និងសៀវភៅ ហ៊ុន សែន នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង ៤០ឆ្នាំ) ចែកជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មន្ទីរព័ត៌មានខេត្តស្វាយរៀងផងដែរ។
បើតាមលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មាន ខេត្តស្វាយរៀងបានឲ្យដឹងថាអង្គភាពសារព័ត៌មាន ដែលកំពុងដំណើរការនៅក្នុងខេត្ត រួមមានស្ថានីយ៍វិទ្យុជាតិ និងឯកជន ផ្សាយផ្ទាល់ចំនួន ៦ និងផ្សាយបន្តចំនួន ៤ស្ថានីយ, ស្ថានីយទូរទស្សន៍ចំនួន ១០ស្ថានីយ, ស្ថានីយ ទូរទស្សន៍ខ្សែកាប្តិ៍ចំនួន ៣, កាសែតចំនួន ៣អង្គភាព និងគេហទំព័រចំនួន ២២អង្គភាពផងដែរ។