ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច តែបែរជាជិះមកជួបជនរងគ្រោះក៏ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ រ៉េត ចាន់ដារ៉ា ហៅ សី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិជ្រៃកោង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះមានឈ្មោះ ឃុន ភក្ដី ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
គួរបញ្ចាក់ថា នៅថ្ងៃ សៅរ៍ ទី ០៦ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ០១ និង ៣០ នាទីយប់ រំលងអធ្រាត្រ មានករណីអំពើលួច ( លួចម៉ូតូ ) កើតឡើងនៅភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ រ៉េត ចាន់ដារ៉ា ហៅ សី បានធ្វើសកម្មភាពចូលផ្ទះសំណាក់យីហោ ផន សំណាង ស្ថិតនៅភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លួចយកម៉ូតូចំនួន ០១ គ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ស លាយខៀវ ស៊េរីឆ្នាំ ២០១៦ ឡើងតែមស៊េរីឆ្នាំ ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1IS-8562 របស់ជនរងគ្រោះដែលមកជួលបន្ទប់ស្នាក់ ជិះចេញទៅបាត់ ។ លុះដល់ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ០៣ និង ៣០ នាទីទាបភ្លឺ ត្រូវបានម្ចាស់ម៉ូតូឈ្មោះ ឃុន ភក្ដី បានជួបរួចឃាត់ជនសង្ស័យខាងលេីរួមទាំងវត្ថុតាងម៉ូតូចំនួន ០១ គ្រឿង ស៊ុយស៊ូគីនិច រួចរាយការណ៍ជូនកម្លាំងជំនាញឱ្យចុះឃាត់ខ្លួន ។
ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង ដឹកនាំបញ្ជាផ្ទាល់ ពី លោកវរៈសេនីយ៍ទោ ជា យូរ៉ាន់ អធិការស្ដីទី នៃ អធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ០៣ និង ៥០ នាទីទាបភ្លឺ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានចុះទៅនាំខ្លួនជនសង្ស័យឈ្មោះ រ៉េត ចាន់ដារ៉ា ហៅ សី រួមទាំងវត្ថុតាង ត្រង់ចំណុចភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ដោយឡែកម៉ូតូម៉ាកស៊ុយស៊ូគីនិច ក៏បានប្រគល់ឲ្យទៅជនរងគ្រោះឈ្មោះ ឃុន ភក្ដី ដើម្បីយកទៅប្រើប្រាស់វិញផងដែរ ៕