(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន និងបានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត សំដៅធានាបាននូវបរិយាកាស នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព។
នៅក្នុងសេចក្តីណែនាំរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កាចេញសេចក្តីណែនាំដូចនេះបន្ទាប់ពីសង្កេតឃើញមានករណីអគ្គិភ័យកើតឡើងជាបន្តបន្ទាប់នៅតាម សហគ្រាស គ្រឹះស្ថានមួយចំនួន ដែលបានធ្វើឱ្យបាត់បង់អាយុជីវិតមនុស្ស និងប៉ះពាល់សុវត្ថិភាពនិងសុខភាព ការងាររបស់កម្មករនិយោជិត ដំណើរការអាជីវកម្ម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងស្របពេលដែលមានការជូនដំណឹងរបស់ក្រសួងធនធានទឹក ស្តីពីការឡើងកម្ដៅអាកាសធាតុរហូតដល់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា ខាងមុខនេះ។
ក្រសួងការងារ ក៏សូមក្រើនរំលឹក សាជាថ្មី និងណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត សំដៅធានាបាននូវបរិយាកាស នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព ទប់ស្កាត់បាននូវគ្រោះអគ្គិភ័យ និងករណីដួលសន្លប់នៅតាមសហគ្រាស គ្រឹះស្ថាន ដោយត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យម៉ឺងម៉ាត់នូវវិធានការចាំបាច់មួយចំនួនទៀតផងដែរ៕