2024-01-20 15:18
228

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះថា កម្លាំងសមត្ថកិច្ចនគរបាលព្រមទាំងកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ បានបន្តចុះបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តរបស់ខ្លួន ជាក់ស្ដែងកម្លាំងជំនាញ បានដកហូតកាប់បំផ្លាញ និងដុតចោលនូវវត្ថុតាងសាច់ម៉ងប្រវែង២០០០ម៉ែត្រ។ 

ប្រភពដដែលបន្តថា លោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចលោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធភូមិភាគ៥កម្លាំងសឹករងខេត្តកម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផលនិងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកឯក ភ្នំដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ មន្ត្រីអធិការកិច្ច ដែលក្នុងនោះមានលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង តំណាងលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ខែ មករា ឆ្នាំ២០២៤ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រកប់ឆេះ(អតីតឡូត៍នេសាទលេខ២) ក្នុងតំបន់រ៉ាមសារព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានលទ្ធផលដូចខាងក្រោម៖
១-នេសាទជាលក្ខណៈសិប្បកម្មក្នុងកន្លែងអភិរក្សជលផល
២-កាប់បំផ្លាញ និងដុតចោលនូវ៖
⁃ សាច់ម៉ងប្រវែង២០០០ម៉ែត្រ
⁃ ឡុកចំនួន០៤ឡុក
⁃ បង្គោលចំនួន ២០០ដើម
⁃ លែងត្រីចម្រុះប្រមាណ ៥០គីឡូក្រាម។ 
ក្រោយប្រតិបត្តិការចប់ចំពោះវត្ថុតាងត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង៕