2024-01-20 15:42
310

ព្រះសីហនុ៖ មនុស្ស ចំនួន ០២នាក់ បានស្លាប់ និងម្នាក់ទៀត រងរបួស ក្នុងហេតុការណ៍បាក់ដីសង្កត់ ពេលកំពុងជីកអណ្ដូងមួយកន្លែង ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ។ 

សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ជនងគ្រោះទាំង ០៣នាក់ រួមមាន៖ ទី១- ឈ្មោះ ម៉ែន សុខណា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្ន ក្រុមទី២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវដីបាក់សង្កត់ស្លាប់, ទី២- ឈ្មោះ ស្រី គល់ពិសី ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្ន ក្រុមទី២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវដីបាក់សង្កត់ស្លាប់ និង ទី៣- ឈ្មោះ ឆេង សុធា ភេទប្រុស អាយ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្ន ក្រុមទី២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រងរបួសស្រាល។ 

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង ០៣នាក់ បានស៊ីឈ្នួលជីករណ្តៅដី ដើម្បីដាក់លូបង្គន់ ខណៈកំពុងជីកដីសុខៗចៃដន្យអាក្រក់ដីបានបាក់សង្កត់លើបណ្តាលឲ្យស្លាប់ និងរបួសតែម្តង។ 

បច្ចុប្បន្ន ជនរងគ្រោះដែលស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសស្រាល កំពុងសំរាកព្យាបាលនៅផ្ទះ៕