ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍ នៃនគរបាលក្រុង មានករណីជនសង្ស័យគប់ជនរងគ្រោះចំនួន០២ករណីក្នុងថ្ងៃតែ១ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល២នាក់ និងចាប់ជនសង្ស័យជាបន្តបន្ទាប់។
ហេតុការណ៍នគរបាលចាប់ឃាត់ខ្លួនជនសង្ស័យយកដុំថ្មគប់ជនរងគ្រោះទាំងនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាល យុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិ ន បាន ទទួល ពាក្យ បណ្ដឹង ពីបទ ហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស(គប់ ដុំ ថ្ម )ចំនួន ០២ ករណី ដូចខាងក្រោម៖
ប្រភពព័ត៌មានពីសមត្តកិច្ចបានឱ្យដឹងថា ៖ ករណីទី១. ជនរងគ្រោះ ឈ្មោះ សុន ថូយ ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសចិញ្ចើមខាងឆ្វេង ដេរអស់០៥ថ្នេរ រស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ជនសង្ស័យ. ឈ្មោះ វង្ស អនុជចិត្រា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានផ្ទុកសារធាតុញៀន។
ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃទី១៩ មករា ឆ្នាំ២០២៤ ជនរងគ្រោះបានចេញពីធ្វើការ ក៏ជូនមិត្តភក្តិត្រឡប់ទៅផ្ទះ។ លុះពេលទៅដល់ត្រង់ចំណុ ចផ្លូវបំបែកជាបី ស្ថិតក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ០២នាក់ បានជិះម៉ូតូ តាមពីក្រោយ បានយកដុំថ្មគប់ទៅលើខ្លួន ត្រូវចិញ្ចើមខាងឆ្វេង បណ្តាលឱ្យរងរបួស ដេរអស់៥ថ្នេរតែម្តង។ ក្រោយមក ជនសង្ស័យ បានជិះម៉ូតូគេចខ្លួន។ រហូតដល់វេលាម៉ោង៣ និង៤៥ នាទីរសៀលថ្ងៃទី២០ ខែមករា ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនតែម្តង។
ករណីទី០២ ជនរងគ្រោះ ឈ្មោះ វណ្ណ សុភ័ក្ត្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរទិញអេតចាយ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១៩ មករា ឆ្នាំ២០២៤ រូបគេបានជិះម៉ូតូចេញពីកន្លែងលក់ដូររបស់ឪពុកខ្លួន នៅទល់មុខមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីទៅដូរក្រវិលកំប៉ុងបៀរជូនឪពុក។
សមត្តកិច្ចបានបន្តថា÷ពេលទៅដល់ចំណុចផ្លូវបំបែកជា០៤ មុខតុលាការខេត្ត ជនរងគ្រោះបានក្រឡេកឃើញជនសង្ស័យម្នាក់ ឈ្មោះ វង្ស អនុជចិត្រា កំពុងអង្គុយលើបង់មុខតុលាការបានស្រែកហៅ និងទាញដុំថ្មគប់ទៅលើខ្លួន ទាំ ងមិនដឹងមូលហេតុ បណ្តាលឱ្យចំត្រូវដៃខាងឆ្វេង។ លុះជនរងគ្រោះភ័យខ្លាច ក៏ជិះម៉ូតូត្រឡប់វិញ ខណ:ដែលជនសង្ស័យបានគេចខ្លួន។ រហូតដល់វេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ។
ក្រោយទទួលពាក្យបណ្ដឹង កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំ ង ប៉ុស្ដិ៍រដ្ឋបាល សង្កាត់ប៉ៃលិន ធ្វើការស្រាវជ្រាវ ដល់វេលាម៉ោង១១ និង៣៥នាទីព្រឹកថ្ងៃដដែល ទើបកំណត់មុខសញ្ញាបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចដីឡូតិ៍ក្រោយតុលាការ ស្ថិតនៅភូមិ អូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ។
ប្រភពបញ្ជាក់ថា ក្រោយធ្វើការសាកសួរ ជនសង្ស័យឈ្មោះ វង្ស អនុជចិត្រា បានឆ្លើយ សារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន។ ដោយលើកទី១. បានធ្វើសកម្មភាពជាមួយ ឈ្មោះ ពេជ្រ ភេទប្រុស ជាអ្នកឌុប ។ លើកទី០២ ខ្លួនជាអ្នកគប់ដោយធ្វើសកម្មភាពតែម្នាក់ឯង។ ក្រោយមកសមត្ថកិច្ចរកឃើញវត្ថុតាងដកហូតដុំថ្ម១ដុំ។ ជនរងគ្រោះទាំង២នាក់ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់៕ ដ,ស សារឿន