ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណានលើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត» ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឱ្យមានការប្រឡងប្រជែងបកស្រាយ ប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌» ជ្រើសរើសជ័យលាភី ចំនួន ០៣រូប។
សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសសមាសភាពដែលអាចចូលរួមប្រឡងប្រជែង មានដូចជា៖ មន្ត្រីអប់រំ គ្រូបង្រៀន គរុនិស្សិត គរុសិស្សសិស្ស និស្សិត និងសាធារណជនទូទៅ បេក្ខជនត្រូវសរសេរការស្រាយប្រធានបទចំនួនពី ១៥ទំព័រទៅ២០ទំព័រ ដោយកុំព្យូទ័រ ប្រើពុម្ពអក្សរ Khmer OS Moul light 12 (សម្រាប់ចំណងជើង និងចំណងជើងរង) និង Khmer OS Siemreap ទំហំអក្សរ ១២ (សម្រាប់អត្ថបទ)។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា កាលបរិច្ឆេទឈប់ទទួលស្នាដៃត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧និង០០នាទី ជាកំហិត៕