ភ្នំពេញ៖ បើតាមរបាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ជាលទ្ធផលរយៈពេល ២១ថ្ងៃក្នុងខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសង សរុបបាន ៤៣ទីតាំង នៅ១៤រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពី លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ការបង្ក្រាបទាំង ៤៣ទីតាំងនេះ ឃាត់ខ្លួនមនុស្ស ចំនួន ៧២នាក់ ដែលបានកើតឡើងនៅ ២៦ទីតាំងក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ។ ក្នុងចំណោម ទីតាំងដែលបង្ក្រាបបានសមត្ថកិច្ចចាត់វិធានការរដ្ឋបាល ទៅលើការបង្ក្រាប ១៧ ទីតាំងផងដែរ ដែលកើតឡើងនៅ ៤រាជធានី-ខេត្ត បានចាត់នីតិវិធីអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ៣០នាក់។
លោក ទូច សុឃៈ បានបញ្ជាក់ថា ក្រោមគតិបណ្ឌិត «សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅជូនប្រជាពលរដ្ឋ» របស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់ជាពិសេស លើបញ្ហាអទិភាពទាំង ៦ របស់ ក្រសួងមហាផ្ទៃ នៅមានការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយផងដែរ ពីលើបញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕