ភ្នំពេញ ៖ នាវេលាម៉ោង ១៦និង ៥០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងអេតចាយយ៉ាងសន្ធោសន្ធៅ ស្ថិតនៅជាប់ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឡេង លឹមអ៑ាង ភេទប្រុស អាយុ៤៣ឆាំ្ន មុខរបរម្ចាស់ទីតាំង ស្នាក់នៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេលឺមានការផ្ទុះខ្លាំងពីខាងក្នុងឃ្លាំង រួចក៏កើតជាផ្សែងនិងអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃ ញាប់ជើង ។
ក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះ បណ្ដាលឱ្យមនុស្សម្នាក់រងរបួសជើងទាំងសងខាង និងត្រូវបានបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ ។ ជាមួយគ្នានោះសមត្ថកិច្ចក៏បានបញ្ចាក់ពីមូលហេតុ គឺបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាសតូច ដោយទីតាំងនេះជាប្រភេទសំណង់ឃ្លាំង ថ្ម ប្រក់សង្ក័សី ទំហំ ៥០មx៦០ម និងខូចខាតសម្ភារៈមួយចំនួនធំ ហើយបានប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៤គ្រឿងក៏រលត់ទៅវិញជាស្ថាពរនៅម៉ោង ១៧និង១០នាទី ថ្ងៃខែឆ្នាំដដែល ៕