ភ្នំពេញ៖ ទីតាំងបើកល្បែងស៊ីសង «LOTO 8888» ០២កន្លែង ក្នុងនោះ មួយកន្លែងជ្រកក្រោមហាងកាហ្វេ និងជ្រកក្រោមស្លាកយីហោ «ឃ្វីន សាឡន» ត្រូវបានកម្លាំងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ ឆ្មក់ចុះបង្ក្រាប និងឃាត់ខ្លួនមនុស្ស ចំនូន ០២នាក់ ។
ប្រតិបត្តិការបង្ក្រាប់ល្បែងស៊ីសង «LOTO 8888» ទាំង ០២កន្លែង ធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៤ នៅចំណុច ហាងការហ្វេ តាមបណ្ដោយផ្លូវលេខ ២៤២ សង្កាត់បឹងព្រលិត និងមួយទីតាំងទៀតទីតាំងយីហោ ឃ្វីន សាឡន មូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់ដោយលោក យស វាសនា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
សូមជម្រាបថា ល្បែងស៊ីសង ប្រភេទ «ឡូតូតូច-ធំ 8888» កំពុងរីកដូចផ្សិតគ្របកន្លែងដោយការធ្វើអាជីវកម្មមានច្បាប់អាជីវកម្មត្រឹមត្រូវមិនដែលមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ប៉ុន្តែស្ងាត់ៗគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ ចុះមកបង្ក្រាបតែម្តង ៕