ព្រះសីហនុ៖ មនុស្សជាច្រើននាក់ ដែលជាប់គាំងក្នុងបន្ទប់ជាន់ទី៦ នៃអគារស្នាក់នៅ DV ទីវួយ ក្នុងក្រុងព្រះសីហនុ ត្រូវបានក្រុមជួយសង្គ្រោះ និងកងអន្តរាគមន៍ជួយសង្គ្រោះមកកាន់ទីកន្លែងសុវត្ថិភាព បន្ទាប់ពីជួបហេតុការណ៍គ្រោះអគ្គិភ័យឆេះអគារ កាលពីយប់ថ្ងៃសុក្រ ។
តាមរបាយការណ៍បានឲ្យដឹងថា វេលាម៉ោង ២០និង១០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គីភ័យឆាបឆេះបន្ទប់អគារបុគ្គលិក (DV ទីវួយ) ជាន់ទី៦ ស្ថិតនៅតាមផ្លូវបេតុងខាងក្រោយសណ្ឋាគារ ជីងបុី១ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្រោយមានហេតុការណ៍ខាងលើ កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមន្តរាយ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ កម្លាំងបង្ការពន្លត់អគ្គិភ័យ និងជួយសង្គ្រោះស្នងការនគរបាលខេត្តព្រះសីហនុ បានចេញប្រតិបត្តិការចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅទីតាំងកើតហេតុភ្លាម ។
របាយការណ៍បានឲ្យដឹងទៀតថា ដោយសារករណីគ្រោះអគ្គិភ័យឆាបឆេះនៅជាន់ខាងលើ ទើបសមត្ថកិច្ចនគរបាលបានប្រើប្រាស់រថយន្តជណ្តើរឡើងបាញ់ទឹកពន្លត់ រហូតគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង ២១និង០០នាទី ថ្ងៃខែឆ្នាំដដែលបណ្តាលឆេះខូតខាតបន្ទប់ ចំនួន ០៤បន្ទប់ ក្នុងនោះប្រើប្រាស់អស់ទឹក ចំនួន ០២ឡាន។ ចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ។
សមត្ថកិច្ចបញ្ជាក់ថា ពេលមានករណីគ្រោះអគ្គិភ័យក៏មានមនុស្សកំពុងស្នាក់នៅតាមបន្ទាប់ជាន់ទី៦ នៃអគារខាងលើហើយត្រូវបានសមត្ថកិច្ចជួយសង្គ្រោះមកកាន់ទីកន្លែងសុវត្ថិភាព ដោយគ្មានមនុស្សណាម្នាក់ រងរបួសឡើយ ៕