ភ្នំពេញ៖ ស្រ្តីកម្មការិនីរោងចក្រម្នាក់បានស្លាប់យ៉ាងអាណោចអាធម៌ខណៈជិះកង់ទៅធ្វើការត្រូវរថយន្តឃ្លប់ដឹកដែកបេីកបុកពីក្រោយហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅលេីកំណាត់ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន។
យោងតាមកាតធ្វេីការបានបញ្ជាក់ថាជនរងគ្រោះមានឈ្មោះរេី ប៊ុនរ៉េត ធ្វេីការនៅរោងចក្រ វាយអេស មេនូហ្វេកឆឺរីង(ខេមបូឌា)។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញនារីរងគ្រោះជិះកង់តាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីងបំណងទៅធ្វេីការរោងចក្រ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឃ្លប់ ដឹកដែកមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ3B 7729 ធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយជ្រុលបុកនឹងកិនអូសជាង១០ម៉ែត្របណ្តាលឱ្យនារីរងគ្រោះស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌តែម្តង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបាននាំយករថយន្តនិងអ្នកបើកបរទៅកាន់ ប៉ុស្តិ៍រដ្ឋ បាលនគរបាលចោមចៅទី២ជាបណ្តោះអាសន្នរងចាំប្រគល់ជូនមន្រ្តីជំនាញដើម្បីមានវិធានការបន្តតាមផ្លូវច្បាប់ ។ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។