ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ និងបក្ខពួកម្នាក់ទៀត ត្រូវកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌច្បារអំពៅ ឃាត់រថយន្តម៉ាកលិចស៊ីស RX330 មួយគ្រឿង និងបានធ្វើឆែកឆេររកឃើញគ្រឿងញៀនខុសច្បាប់ ជាង ៥គីឡូក្រាម បង្កប់ក្នុងរថយន្តដឹកតាមបណ្តោយផ្លូវជាតិលេខ១ ខណៈក្រុមសមត្ថកិច្ចដាក់គោលដៅ ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតអាល់កុល ។
ប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចគោលដៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុច មុខមន្ទីរពេទ្យជោរៃ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ខណៈពេលសមត្ថកិច្ចចម្រុះកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសពិនិត្យជាតិអាកុល ស្រាប់តែមានបុរស ចំនួន ០២នាក់ បើករថយន្តក្នុងល្បឿនលឿនគួរឱ្យសង្ស័យក៏ធ្វើការស្ទាក់ចាប់រថយន្តនោះ ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញមានគ្រឿងញៀនក្នុងរថយន្តជាង ៥គីឡូក្រាមតែម្តង ។
ជនសង្ស័យទាំង ០២នាក់ រួមមាន ៖ ទី១- ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៊ីថា ភេទប្រុស អាយុ ៤៩ឆ្នាំ ជាជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់នៅភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង និង ទី២- ឈ្មោះ ផា វុធថា ភេទប្រុស អាយុ ៤០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ច បានប្រាប់ឱ្យដឹងថា មុនពេលបង្ក្រាបសមត្ថកិច្ចចម្រុះបានប្រទះឃើញរថយន្ត ម៉ាក ឡិចស៊ីស RX330 ពណ៌ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 2BH-9687 បើកបរក្នុងល្បឿនលឿនខុសប្រក្រតី មានការសង្ស័យសមត្ថកិច្ចបានចេញស្ទាក់ឃាត់ និងឆែកឆេរក្នុងរថយន្តរកឃើញគ្រឿងញៀនខុសច្បាប់ ហើយបានឃាត់ខ្លួនជនសង្ស័យតែម្តង ។
ចំពោះវត្ថុតាងដកហូតបាន រួមមាន៖ ម្សៅក្រាម ពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន ០៥កញ្ចប់ធំ ស្មើនឹង៥គីឡូក្រាម, ម្សៅកញ្ចប់ ពណ៌ស្វាយ មានអក្សរថៃ លេខ២០២៣ ចំនួន ១០០កញ្ចប់តូច, ស្រោមអាវុធខ្លី ដែលមានគ្រាប់ ចំនួន ០៦គ្រាប់ និងរថយន្ត ០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងខាងលើ បាននិងកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីបន្តទៅតាមនីតិវិធីនៃច្បាប់ ៕