(រតនគិរី)៖ ទោះបីស្ថានភាពផ្លូវ មានការលំបាកត្រូវឆ្លងកាត់អូរ ឆ្លងកាត់ព្រៃភ្នំជាច្រើនកន្លែង ក្នុងចំងាយច្រើនគីឡូម៉ែត្រពីទីរួមខេត្តរតនគិរី និងដើម្បីផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំ ជាមួយកម្លាំងនគរបាល ក្រោមឱវាទនោះ នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានដឹកនាំកម្លាំងចំណុះស្នងការដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យផ្លូវធ្វើដំណើរកន្លែង ស្នាក់នៅ របស់កងកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ ដែលកំពុងឈរជើងរក្សាការពារសន្តិសុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម។
ដំណើរសួរសុខទុក្ខនេះ ក៏មានការរួមដំណើរដោយបងប្អូនអាជីវករ ដែលគាត់ចង់ដឹងពីសុខទុក្ខរបស់កងកម្លាំងនគរបាលការពារព្រំដែនផងដែរ។
ថ្លែងទៅកាន់កម្លាំងនគរបាល ដែលកំពុងបំពេញបេសកកម្ម ដើម្បីបូរណភាពទឹកដីខាងលើនេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលថ្នាក់ដឹកនាំទាំង២ លោកតែងតែគិតគូរពីបញ្ហាជីវភាព សុខភាព ព្រមទាំងក្រុមគ្រួសារជាប់ជាប្រចាំ។
លោកឧត្តមសេនីយ៍ស្នងការបន្តថា ក្នុងនាមជាថ្នាក់នាំបានកៀងគរមន្ត្រីក្រោមឱវាទ និងក្រុមអាជីវករបរិច្ចាកធនធានផ្ទាល់ខ្លួន ឆ្លៀតពេលដ៏មមាញឹកចុះសួរសុខទុក្ខ និងនាំអំណោយជូនកងកម្លាំងទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម មិនថារដូវប្រាំង-រដូវវស្សានោះទេ។
បន្ថែមលើនេះ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំដល់កងកម្លាំងដែលឈរជើងនៅទីនេះ ត្រូវមានកិច្ចសហការល្អជាមួយកម្លាំងខាងប្រទេសវៀតណាម បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីគុណប្រយោជន៍ប្រទេសរៀងៗខ្លួន (ព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍)។
សូមបញ្ជាក់ផងដែរថា ប៉ុស្តិ៍ការពារព្រំដែនជួរមុខ (កម្ពុជា-វៀតណាម) ចំនួន៤ប៉ុស្តិ៍រួមមាន៖ ប៉ុស្តិ៍ពាមអូរលាវ, ប៉ុស្តិ៍អូរលាវ, ប៉ុស្តិ៍ខ្លាធំ និងប៉ុស្តិ៍៥០០A។ ដោយក្នុង១ប៉ុស្តិ៍ៗទទួលបានប្រេង, អង្ករ, គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ដូចជាផ្ទាំងសូឡា សម្រាប់បំភ្លឺជាដើម៕