ភ្នំពេញ៖ ភោជនីយដ្ឋាន និងមណ្ឌលកម្សាន្តនាពេលរាត្រីមួយកន្លែង យីហោ «កៅ លុន» ត្រូវបានកម្លាំងសមត្ថកិច្ចដឹកនាំដោយគណៈបញ្ជាការឯកភាពសង្កាត់ ចុះពិនិត្យ ណែនាំ អប់រំ និងបញ្ជាឱ្យបញ្ឈប់ការបង្កសំឡេងរំខានដល់អ្នកជិតខាង ត្រូវរក្សាសណ្តាប់ធ្នាប់ឱ្យមានរបៀបរាប់រយ ដើម្បីចៀសវាងការកកស្ទះចរាចរណ៍លើដងផ្លូវសាធារណៈ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ និងខ័ណ្ឌ បានចុះត្រួតពិនិត្យរដ្ឋបាលនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ «កៅ លុន» មានផ្ទះលេខ ១៤ ផ្លូវលេខ ៣១៥ ក្នុងភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលបានចាក់ភ្លេងតន្ត្រីបង្កសម្លេងរំខានដល់អ្នកជិតខាង ។
ក្នុងការចុះត្រួតពិនិត្យភោជនីយដ្ឋានខាងលើ កម្លាំងចំរុះបានធ្វើការណែនាំម្ចាស់ទីតាំាងឱ្យបញ្ឈប់ការបង្ករសំឡេងរំខានដល់អ្នកជិតខាង និងរក្សាសណ្តាប់ធ្នាប់ មិនត្រូវចតរថយន្តគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងកកស្ទះចរាចរណ៍ផងដែរ ។
សូមជម្រាបថា ការចុះហាមឃាត់ និងណែនាំម្ចាស់ទីតាំងផឹកស៊ី «កៅ លុន» ខាងលើព្រោះតែទីតាំងមួយនេះ ចាក់ភ្លេង ឬតន្ត្រីឮសំឡេងខ្លាំងៗចេញមកក្រៅបង្កផលប៉ះពាល់ដល់ការរស់នៅរបស់អ្នកជិតខាង និងធ្វើឱ្យមានការបាត់បង់សណ្តាប់សាធារណៈលើចញ្ចើម ទើបសមត្ថកិច្ចចុះណែនាំ អប់រំ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការបង្កសំឡេងរំខានបន្តទៅទៀត ៕