2024-01-29 16:17
203

នៅសាលានាយទាហានសកម្ម អគ្គបញ្ជាការនៃកងយោធពលពលខេមរភូមិន្ទ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កន្លងមកនេះថ្មីៗនេះ ប្រតិភូ គណៈកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមឧត្តមសេនីយ ក្រសួងការពារជាតិ រួមេជាមួយក្រុមការងារ បាននាំយកថវិការគោលនយោបាយជាង ៣០លានរៀល ទៅប្រគល់ជូនលោកស្រីជាភរិយាសព ឧត្តមសេនីយ៍ទោ គឹម ដេត នាយករង សាលានាយទាហានសកម្ម ដែល ទទួលមរណៈភាព ហើយមិនទាន់បានទទួលថវិកានេះ នៅថ្ងៃធ្វើពិធីបុណ្យ។

   ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯកឧត្តម សៅ សារឿន បាន ចូលរួមរំលែកមរណទុក្ខជាមួយ ភរិយានៃក្រុមគ្រួសារសព ឧត្តមសេនីយ៍ទោ គឹម ដេត ចំពោះការបាត់បង់ ស្វាមី ឪពុក ជីតា ពិសេសចំពោះការបាត់បង់នូវនាយទាហានជាន់ខ្ពស់មួយរូប ដែលជាប្រភពធនធានមនុស្ស  មានគុណបំណាច់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងបានចែករំលែកនូវចំណេះដឹង និងបទពោសោធន៍ ដល់សិស្ស និស្សិត នៅសាលានាយទាហានសកម្ម នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រកម្ពុជា នាពេលកន្លងមក ។ 

   ឯកឧត្តមប្រធានប្រតិភូក៍បាន បញ្ជាក់ផងដែរថា ថវិកាឧបត្ថម្ភសម្រាប់ពិធីបុណ្យ ទក្ខិណានុប្បទាននេះ គឺជាការគិតគូខ្ពស់ពីសម្តេចតេ ជោ ហ៊ុន សែន និង ពីសម្តេចពិជ័យសេនា រួមនិងឯកឧត្តមអគ្គមេបញ្ជាការ ដែលជានិច្ចជាកាល ប្រមុខថ្នាក់ដឹកនាំតែងបានគិត គូរនិង យកចិត្តទុកដាក់បំផុត ចំពោះ សុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ទោះ ស្ថិត ក្នុងការគ្រប់គ្រង ឬ ចូលនិវត្តន៍ ហើយក្តី ក៏ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ នៅតែបន្ដថែរក្សា ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមគ្រួសារ ឆ្លើយតបទៅនឹងគុណបំណាច់ ក្នុងបេសកកម្មបម្រើជាតិ ជាក់ស្តែង ពេលនេះឧត្តមសេនីយ៍ទោ គឹម ដេត  បានទទួលមរណៈ ភាពក៍ដោយ ក៏ប្រមុខរាជរដ្ឋាភិបាល  នៅបានបន្តឧបត្ថម្ភថវិកាជាលើកចុងក្រោយទៅតាមដំណាក់កាលនីមួយៗ ទោះបីថ្ងៃធ្វើបុណ្យសព ពុំទទួលបានទាន់ពេលតែសម្រាប់ របបគោលនយោបាយ នេះមិនបាត់បង់នោះឡើយ ៕