2024-01-31 11:01
238

ខេត្តប៉ៃលិន ÷ រដ្ឋបាលក្រុងប៉ៃលិន និងរដ្ឋបាលស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជៈដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់ នៅក្នុងភូមិសាស្រ្តក្រុងប៉ៃលិននិងស្រុកសាលាក្រៅ ឱ្យបាន ជ្រាបថា៖ កន្លងមករដ្ឋបាលក្រុងប៉ៃលិននិងស្រុកសាលាក្រៅ សង្កេតឃើញមានការដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ជាច្រើននៅតាមបណ្តោយចិញ្ចើមផ្លូវសាធារណៈនានាក្នុងក្រុងប៉ៃលិននិងស្រុកសាលាក្រៅ ដែលជាហេតុធ្វើឱ្យបាត់បង់នូវសោ- ភ័ណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្រ្តខេត្តប៉ៃលិនទាំងមូល។

ដើម្បីធានាឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ពិសេសការលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងរក្សា បាននូវសោភ័ណភាពទីក្រុងនិងស្រុក , ស្អាតរដ្ឋបាលក្រុងប៉ៃលិននិងស្រុកសូមស្នើដល់ លោក លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុម ហ៊ុន និងតំណាងចែកចាយស្រាបៀរទាំងអស់ ដែលបានដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅខាង មុខហាង ឬជាស្លាកយីហោហាងគ្រប់ប្រភេទ ផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈ ដែលពុំមានច្បាប់ អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមធ្វើការរុះរើចេញជាបន្ទាន់ក្នុងរយៈពេល ១ (មួយ) សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។  ក្រោយពីការផ្សព្វផ្សាយរួច ផុតកំណត់នៃកាលបរិច្ឆេទខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរទាំង អស់ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលក្រុង

-ស្រុកនឹងអនុវត្តនីតិវិធីរដ្ឋបាលដោយចុះធ្វើការរុះរើយកមករក្សាទុក នៅសាលាក្រុងនិងសាលាស្រុក ចំពោះបន្ទុកចំណាយ
រាល់ការខូចខាតរដ្ឋបាលក្រុងនិងស្រុក,មិនទទួលខុសត្រូវឡើយ គឺជាបន្ទុក របស់គ្រប់ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវុ របស់នេះ។ដ,ស សារឿន