រាជធានីគួឡាឡាពួរ៖ ស្រ្ដីម្នាក់បានភ្លេចកូនស្រីបង្កើតរបស់ខ្លួន ទើបមានអាយុ៥ឆ្នាំ នៅក្នុងរថយន្ដ នៅខាងក្រោយមន្ទីរពេទ្យសះអាឡាម ( Shah Alam) ហើយត្រូវបានគេប្រទះឃើញសន្លប់ កាលពីថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ និង បានស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះ។
សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក ម៉ូដ អ៊ីគបាល អ៊ីប្រាហ៊ីម (Mohd Iqbal Ibrahim) អធិការស្រុកសះអាឡាម បានបញ្ជាក់ ថា បុគ្គលិកពេទ្យ បានជូនដំណឹងមកប៉ូលិស អំពីឧបទ្ទវហេតុនេះ កាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃអង្គារ។
អាជ្ញាធរ បានរកឃើញថា ម្តាយរបស់ក្មេងនោះ បានធ្វើការ នៅមន្ទីរពេទ្យ ហើយទំនងជាភ្លេចខ្លួន ទើបទុកក្មេងស្រីម្នាក់ មានអាយុ៥ឆ្នាំ នៅក្នុងរថយន្តបែបនេះ។ ក្មេងស្រីបានដេកលក់ នៅក្នុងរថយន្ត ដែលបានពន្លត់ម៉ាស៊ីន។ ដោយឡែក ស្រ្ដីវ័យ៣៤ឆ្នាំ ត្រូវជារបស់ក្មេងស្រីនោះ បានតែដឹងអំពីឧប្បត្តិហេតុ ខណៈប្តីរបស់គាត់ បានទាក់ទងទៅគាត់ នៅវេលាម៉ោង៦ល្ងាច ថ្ងៃដដែលនោះ។
ដោយឡែក ក្មេងស្រីរងគ្រោះដែលស្ថិតក្នុងសភាពសន្លប់ ត្រូវបានគេបញ្ជូនទៅកាន់នាយកដ្ឋានសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យសះអាឡាម។ ប៉ុន្ដែក្រោយពេលក្រុមគ្រូពេទ្យ បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពរួចមក ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតក្មេងស្រីនោះបានដដែល ទើបប្រកាសថា ក្មេងស្រីនោះ បានស្លាប់បាត់ទៅហើយ៕