2024-02-02 10:02
800

ពោធិ៍សាត់៖ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញា ចំនូន ០២នាក់ បានចូលបាញ់ប្រហារជនរងគ្រោះមួយគ្រួសារនៅកណ្តាលក្រុងពោធិ៍សាត់។ 

ហេតុការណ៍បាញ់ប្រហារដ៏សាហាវខាងលើ កើតឡើតឡើងនៅវេលាម៉ោងជិត ៧យប់ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ បង្កដោយជនដៃដល់ ចំនួន ០២នាក់ ស្លៀកពាក់ស៊ីវិបានចូលទៅបាញ់ប្រហារបណ្តាលឲ្យរងរបួស​ពីរប្តី-ប្រពន្ធ និងម្តាយរងរបួសធ្ងន់។ 

ភ្នាក់ងារព័ត៌មាន msj tv ប្រចាំខេត្តពោធិ៍សាត់ បានរាយការណ៍ឲ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមានគ្នា ០២នាក់ បានចូលទៅបាញ់អាជីវកររកស៊ីលក់ត្រីនៅក្រុងពោធិ៍សាត់ ខណៈពេលនេះសមត្ថកិច្ចកំពង់ប្រតិបត្តិការតាមប្រមាញ់មុខសញ្ញាជនដៃដល់។ 

ពាក់ព័ន្ធករណីបាញ់ប្រហារនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកចាប់ជនដៃដល់ និងមិនទាន់មានការបញ្ជាក់មកពីមូលហេតុអ្វីនោះទេ៕