2024-02-11 17:17
282

កំពង់ស្ពឺ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពប្រើដាវកាប់បុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៧យប់ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅ ចំណុចភូមិត្រពាំងផុង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
   តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះញ៉ាញ ចាន់ចាវ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះមានឈ្មោះ ឡាយ រ៉ន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា ។
   ប្រភពបន្ថែមថាមុនពេលកើតហេតុ ជនសង្ស័យឃើញជនរងគ្រោះ មកជួយរកស៊ីម ទូរស័ព្ទ ដែលខ្លួនបាត់ ខណៈនោះក៏នឹកឃើញគំនុំចាស់ ក៏ទាញដាវកែឆ្នៃកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។
   បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បី            សង្គ្រោះ ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជួនទៅកាន់អធិការដ្ឋាននគរបាល ស្រុកបសេដ្ឋ ដើម្បីសាកសួរ និងរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។