2024-02-11 17:28
292

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពទារកម្នាក់រុំដោយកន្សែងពោះគោដាក់នៅក្នុងកេសក្រដាស ចងថង់ផ្លាស្ទិក នៅត្រង់ចំណុចដីឡូត៍គ្មានលេខ ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង១៩និង០០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ។
    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ(សព) មិនស្គាល់អត្តសញ្ញណ ភេទប្រុស អាយុចន្លោះពី៨ទៅ៩ខែ ។ ក្នុងនោះមានសម្ភារបន្សល់ទុករួមមាន ៖ កន្សែងពោះគោពណ៌ខៀវ ចំនួន០១ ,កេសក្រដាសចំនួន០១ , ថង់ផ្លាស្ទិក ពណ៍ខ្មៅ ចំនួន០១ ។
  គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៩និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានទទួលព័ត៌មានថា មានករណីប្រជាពលរដ្ឋបានប្រទះឃើញសាកសពទារកត្រូវបានគេយកមកប្លុងចោលនៅត្រង់ចំណុច ដីឡូត៍គ្មានលេខ  ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ភ្លាមៗកម្លាំងសមត្ថកិច្ចក៍បានចុះទៅដល់កន្លែងកើតហេតុ ឃើញសាកសពទារក ភេទប្រុស អាយុចន្លោះពី៨ទៅ៩ខែ រុំដោយកន្សែងពោះគោ ពណ៌ខៀវ ដាក់នៅក្នុងកេសក្រដាស ចងថង់ផ្លាស្ទិក ពណ៌ខ្មៅ ប្រាកដមែន ។ 
     តាមការពិនិត្យនិងវិភាគជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ្ញ៉ា វេជ្ជបណ្ឌិត នង សុណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំញ គឺជនរងគ្រោះបានស្លាប់នៅក្នុងផ្ទៃម្តាយ មុនពេលសម្រាល ។ បន្ទាប់មក សពត្រូវបានអាជ្ញាធររៀបចំបញ្ចុះនៅវត្តសំបួរមាស ៕