2024-02-13 14:34
331

(បាត់ដំបង) នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង និងក្រុមការងារខណ្ឌរដ្ឋបាលជលផលបាត់ដំបង និងមានកិច្ចសហការដឹកនាំដោយលោក នាង ច័ន្ទថារ៉ា អភិបាលនៃគណៈអភិបាលស្រុកសង្កែ បានចុះយុទ្ធនាការត្រួតពិនិត្យបញ្ឈប់ការចិញ្ចឹមត្រីនិងរុះរើត្រើងចេញពីទឹកស្ទឹង នៅខ្សែទឹកខាងលើតាមដងស្ទឹងសង្កែ នៅភូមិសាស្ត្រឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

នៅក្នុងឪកាសនោះ លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែបានអោយដឹងថា កិច្ចប្រតិបត្តិការចុះត្រួតពិនិត្យនាព្រឹកនេះ ជាលទ្ធផលក្រុមការងារយើងបានចុះរុះរើត្រើងត្រីនៅចំណុចខាងលើនេះជាស្ថាពរ ហើយទីតាំងចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋចំនួន០៥ គ្រួសារដែលបានរុះរើ រួចតែមិនទាន់បានលក់ត្រីអស់ បានយកត្រីទៅដាក់ក្នុងស្បៃប្រស់ក្នុងស្ទឹងសង្កែ ប្រមាណ ៤តោនកន្លះ ដែលត្រីទាំងនេះក្រុមការងារនិងបន្តតាមដានរហូតដល់ពួកគាត់លក់ត្រីអស់ផងដែរ ។