2024-02-14 10:23
266

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តជួសជុលជណ្តើរឈើនៅរួតទី២ នៃជណ្តើរជ្រុងខាងត្បូង និងជ្រុងខាងជើងរបស់ប្រាសាទអង្គរវត្ត ដែលមានប្រវែងទទឹង២.៧០ម៉ែត្រ និងមានកម្ពស់១១ម៉ែត្រ។

ការងារជួសជុលជណ្តើរឈើនៅរួតទី២របស់ប្រាសាទអង្គរនេះ លោក ប៊ូ ផានេត ប្រធានក្រុមការងារជួសជុលជណ្តើរឈើនៅប្រាសាទអង្គរវត្ត (TSC) បានឱ្យដឹងថា ក្រុមការងារបានផ្លាស់ប្តូរឈើថ្មី ដូចជាកូនគីង្គក់ដែលទ្រកាំជណ្តើរមួយចំនួនដែលបានពុកផុយ និងពង្រឹងគ្រប់កាំទាំងអស់នៃជណ្តើរឱ្យរឹងមាំឡើងវិញ។

លោក ប៊ូ ផានេត បញ្ជាក់ថា គោលបំណងសំខាន់នៃការជួសជុលពង្រឹងជណ្តើរឈើនេះ ក៏នឹងធ្វើឱ្យជណ្តើរមានភាពរឹងមាំ ផ្តល់នូវសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរដែលដើរឡើងចុះទៅទស្សនានៅរួតបាកាណ ដោយហេតុថា ទីតាំងនេះមានចំណោទខ្ពស់ផង និងដើម្បីអាចឈានទៅដល់ការដំឡើងបង្កាន់ដៃនាពេលខាងមុខផង៕