2024-02-14 16:49
310

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយអាជ្ញាធរបានធ្វើការឃាត់សិស្សជាច្រើននាក់គេចមិនចូលសាលាមកប្រមូលផ្តុំពពាក់ពពូនគ្នាក្នុងទីតាំងមួយកន្លែង នាថ្ងៃទិវានៃក្តីស្រឡាញ់ នាំយកទៅអប់រំណែនាំ និងធ្វើកិច្ចសន្យា។ ចំណែកម្ចាស់ទីតាំងត្រូវឃាត់ខ្លួនដើម្បីសាកសួរតាមនីតិវិធីងដែរ។

ប្រតិបត្តិខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចចំរុះក្រុងព្រះសីហនុ រួមមាន នគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរមូលដ្ឋាន បានចុះឃាត់សិស្សសាលាមួយចំនួននាំយកមកអប់រំ។ 

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមសិស្សសាលាដែលសមត្ថកិច្ចឃាត់នាំយកមកអប់រំនេះ ដោយសារតែនាំគ្នាមកកន្លែងកម្សាន្តមួយកន្លែងម្តុំអូរស្តេចមឹកក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ មិនចូលសាលារៀន ក្នុងនោះស្ត្រីម្នាក់ដែលជាម្ចាស់ទីតាំងក៍ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននាំយកមកសាកសួរតាមនីតិវិធីដែរ។

លោកអធិការក្រុងព្រះសីហនុបញ្ជាក់បន្ថែមថា សិស្ស សាលាទាំងអស់ដែលសមត្ថកិច្ចឃាត់នាំយកមកអប់រំនេះ នឹងធ្វើកិច្ចសន្យា ហៅអាណាព្យាបាលឲ្យមកធានា មុននឹងអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕