2024-02-14 22:24
315

ឧត្តរមានជ័យ៖ ជនត្រូវចោទម្នាក់ ជាបុគ្គលិកសន្តិសុខឯកជន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តមានជ័យ ចាប់ខ្លួនតាមអំណាចដីការបស់តុលាការ ពីបទៈ «ជ្រើសរើសទ័ពបំពានលើទ្រព្យសម្បត្តិពលរដ្ឋ និងគំរាមកំហែង» រួចបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។

 

ជនជាប់ចោទខាងលើ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះជួល ក្រោយសណ្ឋាគារ ឈើនប្រាក់កប ក្នុងភូមិអូរក្រវ៉ាន់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ 

 

មន្ត្រីអាវុធហត្ថខេត្តឧត្តមានជ័យ បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ យ័ន្ត ដារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ សន្តិសុខឯកជន រស់នៅភូមិស្វាយក្អែរ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ 

 

 

ប្រភពបន្តទៀតថា ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ កម្លាំងជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ធិននី សុគន្ធា មេបញ្ជាការរង ចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន លេខ ០១៩/២៣ ចេញដោយលោកឧត្តមសេនីយ៍ទោ  ម៉ែន ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមតុលាការយោធា ក្រោមបទចោទៈ «ជ្រើសរើសទ័ពបំពានលើទ្រព្យសម្បត្តិពលរដ្ឋ និងកំរាមកំហែង»

 

 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងសាកសួរបំពេញបែបទ និងបញ្ជូនទៅអយ្យការតុលាការយោធាដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕