កំពង់ស្ពឺ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន បានថ្លែងថា សម្រាប់ការងារសំខាន់ៗក្នុងឆ្នាំ២០២៤នេះ ក្រសួងមានការងារអាទិភាព ចំនួន ៥ ដើម្បីធ្វើការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយពីanalog ទៅជាប្រព័ន្ធសម័យទំនើប digital។
លោក ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅនៅមន្ទីរព័ត៌មាន។
លោក ស្លេះ អាល់ហ្វីន បានថ្លែងទៅកាន់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ថា៖ បើទោះបីមានបញ្ហាប្រឈមច្រើនយ៉ាងណាក៏ដោយ ក៏មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ នៅតែខិតខំប្រឹងប្រែង ធ្វើលើការងារស្នូលវិស័យព័ត៌មាន បានគួរជាទីមោទនៈ។ មន្ទីរបានធ្វើការដោះស្រាយនូវរាល់សម្ភារៈខ្វះខាត បើទោះបីមិនទាន់ឆ្លើយតប ១០០% ដល់ក្រុមការងារបច្ចេកទេសក៏ដោយ ក៏មន្ត្រីនៅតែខិតខំបំពេញការងារបានយ៉ាងល្អក្នុងរយ:ពេលកន្លងមក។
លោកក៏បានថ្លែងកោតសរសើរ ដល់មន្ត្រីដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ច និងទំនាក់ទំនងសហការជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងតាមក្រុងស្រុកទាំង ៩ ដើម្បីឱ្យវិស័យព័ត៌មានកាន់តែមានភាពលឿនទាន់ចិត្ត និងអាចទុកចិត្តបានហើយបំណិនជីវិត បច្ចេកទេស នៅក្នុងការិយាល័យទាំងប្រាំ ពិសេសការិយាល័យទូរទស្សន៍ និងការិយាល័យ AKP ថ្នាក់ដឹងនាំមន្ទីរ ត្រូវពិនិត្យមើលបន្ថែម តើពួកគាត់ត្រូវការអ្វី ខ្វះខាតអ្វី លើទិដ្ឋភាពជាក់ស្ដែង។ របៀបការងារធ្វើជាក្រុម ហើយធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងក្នុងការប្រើប្រាស់ ឌីជីថល និងប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធិភាព។
លោកអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានបន្ថែមថា៖ យើងទាមទារឲ្យមានការចូលរួមលើផ្នែកបច្ចេកទេស ប្រសិនបើមានស្នើសុំ បើកវគ្គបណ្ដុះបណ្ដាលដូចជា កាត់តរូបភាព និងកាត់តវីដេអូ ជាពិសេសក្នុងឆ្នាំ ២០២៣កន្លងមកនេះរាជរដ្ឋាភិបាលទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលបងប្អូនយើងមួយចំនួនបានចូលរួមថតហ្វិច ហើយរបៀបនៃការថតផ្នែកកីឡានៅមានខ្វះខាតបច្ចេកទេសថតមួយចំនួន ព្រោះកីឡាមាន outdoor និង indoor ប៉ុន្តែប្រភេទកីឡានៅក្នុងសាល (indoor) មានភាពងាយស្រួលក្នុងការថត។ ចំណែក outdoor ប្រភេទកីឡាម៉ារ៉ាតុង និងកីឡាផ្សេងៗទៀត គឺមានលក្ខណៈពិបាកថត យករូបភាពណាស់ ប៉ុន្តែក្រោយពេលបញ្ចប់ស៊ីហ្គេមទៅ យើងមានបទពិសោធន៍ជាច្រើនពីការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។
លោក ស្លេះ អាល់ហ្វីន បានបញ្ជាក់ថា៖ ក្រសួងព័ត៌មានក្នុងឆ្នាំ២០២៤នេះ មានការងារអាទិភាព ចំនួន ៥ ផ្លាស់ប្ដូរប្រព័ន្ធផ្សាយពី analog ទៅ digital រួមមាន៖ ១- រៀបចំឯកសារបទដ្ឋានគតិយុត្តិ, ២- ការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៅក្នុងក្រសួង ស្ថាប័ន, ៣- ការងារក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ដូច្នេះធ្វើយ៉ាងណាឱ្យពលរដ្ឋ បានយល់ដឹង នូវអ្វីទៅជាព័ត៌មានក្លែងក្លាយ មានចរិតបង្កចលាចលបំពុលសង្គម, ៤- យើងត្រូវបញ្ចេញព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ រហូតឈានដល់ការបង្ក្រាប ព័ត៌មានមិនពិត និង ៥- ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការទទួលបានព័ត៌មាន និងមានសិទ្ធិក្នុងការបញ្ចេញមតិ ប៉ុន្តែឲ្យសមស្របតាមច្បាប់ ដែលរដ្ឋបានកំណត់ផងដែ៕