រាជធានីភ្នំពេញ៖ នា ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម និងដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ស្ដីពីការបង្កើតស្តង់ដាកំណត់បរិមាណសារជាតិចិញ្ចឹមអាហារបន្ថែមសម្រាប់កុមារអាយុពី៦ខែ ដល់៣៦ខែ។
សូមបញ្ជាក់ថាការរៀបចំបង្កើតស្តង់ដាជាតិនេះ គឺផ្អែកជាមូលដ្ឋានតាមកូដិច អន្តរជាតិ គោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។
ដោយឡែកគោលបំណងនៃកិច្ចប្រជុំគណៈកម្មការនេះ គឺធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលម្អិតទៅលើមាតិកាក្នុងការពង្រៀងស្តង់ដាជាតិ ស្តីពីផលិតផលអាហារបន្ថែមសម្រាប់កុមារអាយុពី៦ខែ ដល់៣៦ខែក្នុងនោះ រួមមាន- វិសាលភាព និយមន័យ ប្រភេទអាហារបន្ថែម ( កំណត់តាមប្រភពនៃសមាសធាតុផ្សំ)លក្ខខណ្ឌតម្រូវការអនាម័យក្នុងការផលិត របៀបប្រើប្រាស់ និងការទុកដាក់ ជាដើម ។
កិច្ចប្រជុំខាងលើនេះដែរក៏ មានការអញ្ជើញចូលរួមពី លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័សុវត្ថិភាពចំណីអាហារ និងលោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មការចំពោះកិច្ច ដែលជាមន្ត្រីជំនាញនៃកម្មវិធីជាតិអាហារូបត្ថម្ភ និងការិយាល័យសុវត្ថិភាពចំណីអាហារ ព្រមទាំងដៃគូអភិវឌ្ឍន៍សុខាភិបាលពាក់ព័ន្ធសំខាន់ៗដែលមានជំនាញ និងបទពិសោធន៍ផ្នែកអាហារូបត្ថម្ភ ផងដែរ ។