
ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បឋម ខណៈពេលនេះ កំពុងកើតមានករណីអគ្គិភ័យឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅសង្កាត់ភ្នំពេញថ្មី។
តាមប្រភពបានឲ្យដឹងថា ករណីនេះកើតឡើងនៅវេលាម៉ោង ០១និង០៥ នាទីយប់ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅម្តុំស្តុបត្រឡោកបែក ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រុមអន្តរាគមន៍ជួយសង្គ្រោះបង្ការ និងពន្លត់អគ្គិភ័យកំពុងចេញប្រតិបត្តិការដើម្បីទប់ស្កាត់ និងបាញ់ទឹកពន្លត់ផងដែរ៕
