(ព្រះវិហារ)៖ លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានអំពាវនាវប្រគេនព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជិត ឆ្ងាយ ត្រូវចូលរួមសាមគ្គីគ្នា ដើម្បីធ្វើការអភិវឌ្ឍទីវត្តអារាមមួយ ក្នុងទីប្រជុំជនស្រុក ឱ្យមានការរីកចម្រើន។
ការអំពាវនាវបែបនេះរបស់លោក ស៊ាប កែវជីវ៉ា បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលស្រុកសង្គមថ្មី ចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តតេជៈរង្សី ហៅវត្តបឹង ស្ថិតក្នុងភូមិប្រធាតុ ឃុំចម្រើន ស្រុកសង្គមថ្មី នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
នៅក្នុងឱកាសនេះដែរលោក ស៊ាប កែវជីវ៉ា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកសង្គមថ្មីទាំងមូល។
លោក ស៊ាប កែវជីវ៉ា បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនប្រជាពលរដ្ឋ ពីតម្លៃនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់តាំងពីអាណត្តិទី១ ដល់អាណត្តិទី៦ និងបន្តដល់អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ និយាយដោយឡែកស្រុកសង្គមថ្មី ដោយពេលនេះផ្លូវជាច្រើនខ្សែត្រូវបានប្រែក្លាយពីផ្លូវក្រួសក្រហម ទៅជាផ្លូវកៅស៊ូប្រភេទ DBST ផងដែរ។
លោកអភិបាលស្រុកសង្គមថ្មី គូសបញ្ជាក់ថា៖ «ដោយឡែកវត្តតេជៈរង្សី ហៅវត្តបឹង ដែលយើងកំពុងជួបជុំគ្នានាពេលនេះ ក៏មានការរីកចម្រើនជាបន្តបន្តាប់ដែរ ដោយយើងបានសម្ពោធខ្លោងទ្វារដ៏ស្រស់ស្អាត ក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កាលពីឆ្នាំកន្លងទៅ ហើយពេលនេះយើងបានធ្វើបុណ្យផ្កាប្រាក់សាមគ្គីរួមគ្នាទៀត ដើម្បីប្រមូលបច្ច័យមកកសាងទីអារាមក្នុងទីប្រជុំជនស្រុកនេះឱ្យកាន់តែរីកចម្រើនថែមទៀត»។
លោកអភិបាលស្រុកសង្គមថ្មី បានប្រគេនព្រះសង្ឃ និងជម្រាបជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ ត្រូវចូលរួមសាមគ្គីគ្មា ដើម្បីធ្វើការអភិវឌ្ឍវត្រតេជៈរង្សី ហៅវត្តបឹងឱ្យមានការរីកចម្រើន ដើម្បីជាទីសក្ការបូជា សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ។នៅក្នុងឱកាសនេះដែរក្នុងនាមរដ្ឋបាលស្រុកសង្គមថ្មី លោកបានចូលបច្ច័យផ្កាប្រាក់សាមគ្គីចំនួន ៥១,០០០០រៀលផងដែរ៕