2024-04-03 15:08
292

(បាត់ដំបង)ៈ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងយកទៅដុតចោលនៅខាងមុខវិមានឯករាជ្យដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចខាងមុខបរិវេណវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហ្សូម័រ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់ម៉ូតូរួចយកដែកកេះដុតអោយឆេះហើយក៏ដើរចូលទៅក្នុងវត្តបាត់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបងដែលដាក់គោលដៅនៅក្បែរនោះ បានយកបំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់ មកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ៕