(កែប) ៖ នាថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤នេះបងស្រី អូន យី ដែលរស់នៅភូមិកែវក្រសាំងសង្កាត់កែបក្រុងកែបខេត្តកែបបាននិយាយប្រាប់ឲ្យដឹងថាមានប្រជាកសិកធ្វើដាំណាំដំឡូងជ្វាបន្ទាប់ពីមានទីផ្សារឡើងវិញខណៈពេលមានតម្លៃទាបអស់មួយរយ:ពេលជិតកន្លះឆ្នាំមកនេះ ស្រាប់តែពេលនេះតម្លៃដំឡូងជ្វាបែរជាមានហាងឆេងឡើងវិញ ទើបជំរុញអោយបងប្អូនប្រជាកសិករក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប បាននាំគ្នាសំរុកដាំដំឡូងជ្វាឡើងវិញយ៉ាងផុសផុល។
ប្រជាកសិកដែលនិយមដាំដំឡូងជ្វាទាំងខួបប្រាំងនិងខួបវស្សា បានឱ្យដឹងថា អស់រយ:ពេលជិតកន្លះឆ្នាំដែលដំឡូងជ្វាពុំសូវមានហាងឆេង ពោលគឺពិបាករកម៉ូវទិញណាស់នៅពេលប្រមូលផលបានច្រើនហើយ ទោះតិចឬច្រើនក៏លក់មិនសូវបានតម្លៃហើយថោកដែរ ដោយក្នុង១គីឡូក្រាមលក់បានត្រឹមតែ៨០០(ក្របីរយៈប៉ុណ្ណោះ) ទៅ១០០០(មួយពាន់រៀលតែប៉ុណ្ណោះ)។
ប្រជាកសិកក្នុងស្រុកដំណាក់ចង្អើរខេត្តកែបគាត់បានបន្តថា ក្នុងតម្លៃខាងលើពេលលក់បានលុយ បានត្រឹមតែយកមកទូទាត់កម្លាំងពលកម្មនិងតម្លៃជីប៉ុណ្ណោះ គឺគ្មានប្រាក់សេសសល់សម្រាប់ដោះស្រាយជីវភាពគ្រួសារនោះឡើយដោយមួយរយៈពេលចុងក្រោយនេះឃើញមានក្រុមឈ្មួញកណ្ដាលកំរើកឡើងទិញដល់កន្លែងយកទៅចែកចាយតាមទីផ្សារ(ដូចជាកំពត)និងកំពង់សោម និងភ្នំពេញផងដែ។
ហើយពួកគាត់បានបញ្ជាក់ទៀតថា ទោះបីកន្លងមកដំឡូងលក់មិនសូវបានមានថ្លៃ ក៍ប៉ុន្តែពួកគាត់នៅតែបន្តនាំគ្នាដាំដុះមិនអោយផ្ទៃដីនៅទំនេរនោះទេ ពិព្រោះរយ:កាលចុងក្រោយនេះ ស្រាប់តែដំឡូងជ្វាបានកំរើកមានទីផ្សារឡើងវិញ ដោយពេលនេះផលដំឡូងត្រូវបានក្រុមឈ្មួញកណ្តាលមកទិញដល់ទីកន្លែង ហើយបានឱ្យតម្លៃទៅតាមប្រភេទដំឡូង ដូចជាប្រភេទដំឡូងជ្វាសាច់ក្រហម(ពណ៌ការ៉ុត)ក្នុង១គីឡូក្រាមចាប់ពី១៥០០(មួយពាន់ប្រាំរៀល) ទៅ២០០០(ពីពាន់រៀល)ដោយឡែកដំឡូងសាច់ ស ក៏មានតម្លៃប្រហាក់ប្រហែលគ្នាផងដែរ។
ប្រជាកសិកក្នុងស្រុកដំណាក់ចង្អើរបានលើកឡើងថាបើទោះបីជារដូវប្រាំងឆ្នាំនេះនៅតាមតំបន់ ភូមិសាស្ត្រនានាទូទាំងប្រទេស ពិសេសភូមិសាស្ត្រខេត្តកែប កំពុងជួបគ្រោះរាំងស្ងួត ព្រោះតែគ្មានភ្លៀងកក់ខែមួយមេសោះ ចំពោះបញ្ហាទាំងនេះពុំបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បងប្អូនប្រជាកសិករដែលកំពុងដាំដុះនោះឡើយ ដោយសារនៅតាមតំបន់ភូមិសាស្ត្រស្រុកដំណាក់ចង្អើរខេត្តកែបខាងលើក៏មានប្រភពទឹកខ្លះៗសម្រាប់ផ្តល់ទឹកយកមកស្រោចស្រពផលដំណាំរបស់ប្រជាកសិករនៅខាងក្រោមផងដែរ។
ជាងនេះទៅទៀត ក្រៅពីការដាំដុះដំណាំរួមផ្សំ ប្រជាពលរដ្ឋក្នុងតំបន់ខាងលើ ក៏មិនដែលភ្លេចនូវទំនៀមទំលាប់នៃការចិញ្ចឹមសត្វ ដូចជាគោ ក្របី ជ្រូក មាន់ ទា សម្រាប់លក់យកកំរ៉ៃ ដែលធ្វើឱ្យគ្រួសារ និមួយៗនៅក្នុងតំបន់បានកាន់តែមានជីវភាពធូរបានធាបន្ថែមមួយកំរិតទៀតផងដែរ។(សឹង រ៉ាត់)