2024-04-05 12:04
66

 ខេត្តរតនគិរី:  កម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវចុះចាប់ខ្លួនមេប៉ុស្ដិ៍នគរបាលព្រំដែនស្រុកអូរយ៉ាដាវម្នាក់ពាក់ព័ន្ធករណីកាប់ប្រជាពលរដ្ឋម្នាក់ចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់។

   ជនរងគ្រោះមានឈ្មោះសេវ សារឿនភេទប្រុសអាយុ២១ឆ្នាំជនជាតិចារ៉ាយ មុខរបរជាកសិករមានទីលំនៅភូមិភិឃុំសេសានស្រុកអូរយ៉ាដាវខេត្តរតនគិរី។ ជនដៃដល់ឈ្មោះធី សិទ្ធិភេទប្រុសអាយុ៣៧ឆ្នាំឋាន:ជាមេប៉ុស្ដិ៍នគរបាលច្រករបៀងព្រំដែនភូមិភិលេខ៥០៩ ចំណុះវរ:ព្រំដែនលេខ៦២៣នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

   ប្រភពបានឲ្យដឹងថាកាលថ្ងៃទី២ខែមេសាឆ្នាំ២០២៤ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង គឺមកពី រើសគ្រាប់ស្វាយចន្ទីនៅចម្ការដើម្បីយកទៅលក់ ពេលជិះម៉ូតូមកដល់កណ្ដាលផ្លូវ ម៉ូតូក៍អស់សាំងខណ:ពេលនោះជនសង្ស័យឈ្មោះធី សិទ្ធិបានជិះម៉៉ូតូមកពីវរ:៦២៣ក្នុងសភាពស្រវឹងបានឈប់ម៉ូតូសួនាំជនរងគ្រោះរួចយកកាំបិតផ្គាក់របស់ជនរងគ្រោះគាប់ទៅលើក្បាលជនរងគ្រោះវិញ១កាំបិតបណ្ដាលឲ្យរបួសធ្ងន់។   

   ប្រភពបានបន្ដថា ក្រោយកាប់រួចបានទៅប្រាប់ឲ្យកូនចៅឈ្មោះហាក់ ធារ័ត្នឲ្យទៅប្រមូលភស្ដុតាងយកមករក្សាទុកនៅប៉ុស្ដិ៍ ភូមិភិនោះ ចំណែកជនបង្កបានរត់គេចខ្លួន តែត្រូវកម្លាំងអធិការស្រុកអូរយ៉ាដាវសហការជាមួយអយ្យការអមសាលាដំបូងខេត្ត ចុះទៅនាំខ្លួនជនបង្កនោះយកមកធ្វើការសាក់សួរនិងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការអូរយ៉ាដាវមួយយប់។

   មកដល់ថ្ងៃទី៤ខែមេសាឆ្នាំ២០២៤នេះលោកអធិការស្រុកអូរយ៉ាដាវបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះដូចខាងលើទៅកាន់ស្នងការខេត្តដើម្បីបង្កសំណុំរឿងបញ្ជូនទៅតុលាការបន្ដចាត់ការតាមនិតិវិធីច្បាប់៕