2023-05-02 10:05
706


ផ្ទុះចាប់អារម្មណ៍ និង ចែករំលែកវែកញែកខ្លាំង ក្រោយពីបានឃើញហ្វេសប៊ុកផេកផ្លូវការររបស់តារាចម្រៀងស្រីល្បីឈ្មោះ តន់ ច័ន្ទសីម៉ា បានបញ្ចេញមតិឆ្លើយតបទៅកាន់អ្នកលេងបណ្ដាញសង្គមម្នាក់ដោយប្រើពាក្យសម្ដីមិនសមរម្យ។


ក្នុងនោះ គេបានឃើញផេកផ្លូវការរបស់តារាចម្រៀងស្រីល្បីឈ្មោះ តន់ ច័ន្ទសីម៉ា បញ្ចេញមតិឆ្លើយតបទៅកាន់អ្នកលេងបណ្ដាញសង្គមម្នាក់ថា ៖ «អាសម្ដីឆ្កែ ហើយខួរឆ្កែ ខួរក្បាលហែងគិតឃើញតែរឿងខុសចឹងហា»។
ខណៈឃើញបែបនេះភ្លាម មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានកាត់យកការបញ្ចេញមតិរបស់តារាស្រីរូបនេះ បង្ហោះចែករំលែកបន្តបន្ទាប់គ្នាដោយមានការវែកញែកខ្លាំង អ្នកខ្លះបង្ហាញការមិនពេញចិត្តចំពោះពាក្យសម្ដីមិនសូវសមរម្យដែលផេករបស់នាងបានខមមិនបែបនេះ រីឯអ្នកខ្លះគិតថាអាចជាកំហុសអចេតនាដែលអាចនឹងមិនមែនជារូបនាងអ្នកកាន់ផេកទៅខមមិនបែបនេះនោះទេ។
ដោយឡែក ក្រោយទទួលរងការវែកញែកពីមហាជនលើបណ្ដាញសង្គមជាច្រើនចំពោះពាក្យសម្ដីរបស់នាងបន្តគ្នាហូរហែ រំលងមិនយូរប៉ុន្មានគេក៏បានឃើញតារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា បានបង្ហោះសារបកស្រាយឱ្យដឹងថាការបញ្ចេញយោបល់ប្រើពាក្យសម្ដីមិនសមរម្យនោះ មានអ្នកយកហ្វេសប៊ុកផេករបស់នាងទៅខំមិន គឺពុំមែនជាសម្ដីរបស់នាងឡើយ។
សារនោះ តន់ ច័ន្ទសីម៉ា បានរៀបរាប់ថា ៖«ជម្រាបជូនពុកម៉ែបងប្អូន សូមអធ្យាស្រ័យមានអ្នកយក Page របស់ខ្ញុំទៅ Comments ដោយប្រើប្រាស់ប្រើភាសាមិនសមរម្យនោះ មិនមែនជាសម្ដីរបស់នាងខ្ញុំឡើយ។ សុំមេត្តាពុកម៉ែបងប្អូនយោគយល់»៕