2024-04-05 17:11
239

ខេត្តប៉ៃលិន ៖នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហុក សុផល តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន រួមនឹងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែមេសា ឆ្នាំ២០២៤ ជូនដល់លោកយាយ លោកតាចាស់ជរាចំនួន៥៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសម្ភារ:មួយចំនួន និងថវិកា ចំនួន១០ ម៉ឺនរៀលផងដែរ ។

គួរបញ្ជាក់ថាមូលនិធិនេះ បានបង្កើតឡើងមានរយៈពេលជាង១០ឆ្នាំមកហើយដែលផ្តួចផ្តើមដោយឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបាន ស្រីមុំ ក្នុងគោលបំណងជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង ដែលមានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកម្ពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្ខពួក រឺនិន្នាការនយោបាយអ្វីឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេង ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយ ឲ្យប្រព្រឹត្តិតែអំពើល្អក្នុងសង្គម។

ជាមួយគ្នានេះដែរលោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម និងលោកជំទាវ ប្រធានមូល   និធិចាស់ជរា ដែលតែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរហូតតរៀងមក ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានធូរស្រាលមួយកម្រឹតផងដែរ៕